បាក់ដីនៅភាគខាងត្បូងប្រទេសជប៉ុនបាត់ខ្លួន៦នាក់

ចែករំលែក៖

ប៉ូលិសក្នុងតំបន់បាននិយាយថា យ៉ាង ហោចណាស់មានមនុស្ស ៦នាក់បាន បាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅ ភាគខាងត្បូង ប្រទេសជប៉ុនកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ។

ការរអិលបាក់ដីបានសង្កត់ផ្ទះ៤ខ្នងដែលនៅតំបន់ភ្នំនៃទីក្រុង Nakatsu នៅលើកោះ Kyushu របស់ប្រទេសជប៉ុន។
យោងតាមសារព័ត៌មានក្យូដូបានឱ្យ ដឹងថា ជម្រាលភ្នំមួយបានបាក់ស្រុតនៅពីក្រោយជួរផ្ទះច្រើនខ្នង នាវេលាម៉ោង ប្រហែល៣រសៀល (ម៉ោងនៅក្នុងតំបន់) នៅទីក្រុង Yabakei ។ ប៉ូលិសបានថ្លែងថា ជម្រាលដីភ្នំបាក់ស្រុតដែលមានគ្របដណ្ដប់ដោយដើមឈើ Cedarផងនោះ មាន បណ្តោយប្រវែង១០០ម៉ែត្រ ហើយកម្ពស់ចាប់ពី៥០ម៉ែត្រដល់៦០ម៉ែត្រ ។

ទីក្រុងនេះស្ថិតនៅក្នុងជ្រលងភ្នំ Yabakei ដ៏ស្រស់ស្អាត ដែលទាក់ទាញអ្នក ទេសចរប្រហែល៨០០.០០០ នាក់ជារៀង រាល់ឆ្នាំ។

មន្ត្រីម្នាក់បានថ្លែងថា “មនុស្ស៦នាក់ (ដែលគេជឿថា នៅក្នុងផ្ទះដែលកប់ក្នុងដី)នោះបានបាត់ខ្លួន” ។ អ្នកបាត់ខ្លួន រួម មានបុរសម្នាក់អាយុ៤០ឆ្នាំ និងស្ត្រី៥នាក់ទៀតមានអាយុ២០ឆ្នាំដល់៩០ឆ្នាំ។

មន្រ្តីប៉ូលិសប្រហែល២០០នាក់ និង អ្នកពន្លត់អគ្គិភ័យត្រូវបានដាក់ពង្រាយនៅក្នុងប្រតិបត្តិការរុករក និងជួយសង្គ្រោះ ខណៈដែលកងកម្លាំងទាហាន ក៏បានចាប់ផ្តើមបេសកកម្មជួយសង្គ្រោះផងដែរ ។

មូលហេតុនៃការរអិលបាក់ដីនេះ នៅ មិនទាន់ដឹងនៅឡើយទេ។ ក្រុមអ្នកអង្កេត និងតាមដានឧតុនិយមក្នុងតំបន់បញ្ជាក់ថា ពុំមានកំណត់ត្រាអំពីទឹកភ្លៀងដែលធ្លាក់ ខ្ពស់ជាង ០,៥មិលី្លម៉ែត្រនៅក្នុងតំបន់នេះឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print