វិភាគអន្តរជាតិ ៖ មេដឹកនាំអឺរ៉ុបទទូចឲ្យលោក ត្រាំលុបចោលការដំឡើងបន្ធដែក

ចែករំលែក៖

បណ្តាមេដឹកនាំអឺរ៉ុបបានអំពាវនាវដល់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសលុបចោល ការដំឡើងពន្ធដែក ថែប និងអាលុយមីញ៉ូម ដល់ប្រទេសក្នុង តំបន់អឺរ៉ុប នឹងលើកលែងពន្ធជារៀង រហូត។

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានប្រកាស នៅក្នុងកិច្ចប្រជុំជាប្រចាំនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែល​ហ្សុិក​ថា«ការដែលទីក្រុងវ៉ាស៊ីនតោន លើកលែងពន្ធ បណ្តោះអាសន្ន រយៈពេល៤០ថ្ងៃដល់អឺរ៉ុប គឺដូចជាការតម្រង់កាំភ្លើង ទៅលើអឺរ៉ុប អីចឹង។ តាផ្លូវច្បាប់ យើងនឹងពិភាក្សា រាល់ បញ្ហា ជាមួយប្រទេសដែលគោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក»។ យើងមិនអាចពិភាក្សាអ្វីបាន ឡើយ នៅពេលដែលត្រូវតម្រង់ចុងកាណុងកាំភ្លើងចំក្បាលហើយនោះ»។

មន្ត្រីទទួលបន្ទុក ពាណិជ្ជកម្មរបស់អឺរ៉ុប បានទាមទារឲ្យអាមេរិក លុបចោល លើការ លើកលែងពន្ធរយៈពេល៤០ថ្ងៃ។ ជាមួយគ្នានេះប្រធានគណៈកម្មការអឺរ៉ុប លោក Jean Claude Juncker បានបញ្ជាក់ថា និងមិនមាន ការព្រមព្រៀង មុនថ្ងៃទី១ ខែឧសភាឡើយ។

កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា លោកនឹង លើកលែង ពន្ធ ដល់អឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិក ក៏ដូចជាប្រទេស អាហ្សង់ទីន ប្រេស៊ីល កាណាដា កូរ៉េខាង ត្បូង មិចស៊ីកូ អូស្ត្រាលីជាដើម ការលើក លែងពន្ធ រហូតដល់ថ្ងៃទី១ខែឧសភា ។

បណ្តាមេដឹកនាំអឺរ៉ុប បានបញ្ជាក់នៅ ក្នុងសេចក្តីប្រកាសរួមថា វិធីសាស្ត្រខាង លើ របស់អាមេរិក គឺជារឿងមួយគួរឲ្យ សោកស្តាយ ហើយអាមេរិក មិនអាចយក បញ្ហាសន្តិសុខ ជាតិមកដំឡើងពន្ធ នោះ ឡើយ ។ មិនតែប៉ុណ្ណោះ អឺរ៉ុបស្នើឲ្យអាមេរិកលុបចោលពន្ធជារៀងរហូត ។ បណ្តាប្រទេស អឺរ៉ុប គាំទ្រ វិធីសាស្ត្រ របស់គណៈកម្មការ អឺរ៉ុប ដើម្បីតបតនឹងសកម្មភាពរបស់អាមេរិក។

លោកស្រី Cexilia Malmstrom សមា ជិកគណៈកម្មការអឺរ៉ុបទទួលបន្ទុក ពាណិជ្ជ កម្ម ជំនួសមុខដល់២៨ប្រទេសក្នុងសហ គមន៍អឺរ៉ុប បានប្រឆាំងនឹងសកម្មភាព របស់អាមេរិក ដែល កើតចេញពីការចោទ ប្រកាន់ ចិន លក់បង្ខូចតម្លៃនៅលើទីផ្សារ ហើយទីក្រុង វ៉ាស៊ីនតោន និងអឺរ៉ុបគួរតែ ជួបពិភាក្សាគ្នាឲ្យបានច្បាស់។
អឺរ៉ុបបានបញ្ជាក់ថា មិនចង់ឲ្យមាន សង្គ្រាមពាណិជ្ជកម្មនោះឡើយ ហើយ អឺរ៉ុនឹងមានវិធានការ ប្រសិនបើសេតវិមាន នៅតែបន្ត សម្តៅទៅលើ ក្រុមអ្នកផលិតនៅអឺរ៉ុបនោះ។អឺរ៉ុបនឹងដាក់លិខិតតវ៉ាឡើងទៅកាន់អង្គការ WTO ដើម្បីរារាំង អាមេរិក ដំឡើងពន្ធដល់អឺរ៉ុប។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា កូរ៉េខាងត្បូង នឹងស្ថិតនៅ ក្នុងបញ្ជី លើកលែងពន្ធ ដោយសារតែ ប្រទេសទាំងពីរមានទំនាក់ទំនងសន្តិសុខ នឹងគ្នា ។ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មជប៉ុន បានប្រកាសថា រដ្ឋា ភិបាល នឹងស្នើដល់អាមេរិក លុបចោល ការដំឡើងពន្ធដល់ប្រទេសជប៉ុន ផងដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនលោក Seko Hiroshige បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិកគឺជារឿងមួយគួរឲ្យសោកស្តាយបំផុត ។

ក្រុមអ្នកវិភាគបានលើកឡើង ថា អាមេ រិក អាចនឹងលើកលែងពន្ធដល់ប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួន ជាបន្តបន្ទាប់ ហើយ ចុងក្រោយ នៅសល់តែប្រទេស ដែល អាមេរិកចាត់ទុកថាជាសត្រូវបុណ្ណោះ ដូចជាចិន និងរុស្ស៊ីជាដើម។ គោលដៅ ដំឡើងពន្ធរបស់អាមេរិក ត្រូវបានគេដឹងថា គឺសម្តៅទៅលើប្រទេសចិន តែមួយគត់ ដោយសារ តែចិនមានការរីកចំរើនខ្លាំង ឈានដល់ប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក ។ ទាំងនោះហើយធ្វើ ឲ្យចិនមានប្រាក់ជាច្រើន ចំណាយទៅលើ ប្រទេសដទៃ ដើម្បីពង្រីកឥទ្ធិពលរបស់ចិនលើពិភពលោក បង្កក្តីបារម្ភដល់មហា អំណាចទីមួយរបស់អាមេរិក។

ចំណែកចិនវិញ ក៏មិនអង្គុយស្ងៀម ទុក ឲ្យអាមេរិក «ទាត់ធាក់»តាមតែចិត្តនោះ ឡើយ ដោយចិនបានប្រកាសប្តេជ្ញាការពារផលប្រយោជន៍របស់ខ្លួនដូចគ្នា។ កន្លងមក ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហេ Liu He បានយាយតាមទូរស័ព្ទជាមួយនឹងរដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ដោយបានព្រមព្រៀងគ្នាថានឹងបន្តជជែកទាក់ទងគ្នាស្តីអំពីបញ្ហា ពាណិជ្ជកម្មទៀត។ ប៉ុន្តែលោក លីវហេ បានឆ្លៀតព្រមានថា ចិនត្រៀមលក្ខណៈជាស្រេចនឹងការពារផលប្រយោជន៍ជាតិ​របស់ខ្លួន។

កិច្ចពិភាក្សាតាមទូរស័ព្ទ ប្រព្រឹត្តទៅក្នុងខណៈដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនឹងចិន បានប៉ោងឡើង យ៉ាងខ្លាំង ដោយសារតែលោកប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសយកពន្ធលើផលិតផលនាំចូលមកពីចិន ក្នុងទំហំអាចឡើងដល់៦០ពាន់លាន ដុល្លារ។ ជាការយកពន្ធដៅលើវិស័យមួយចំនួនដែលក្រុងវ៉ាស៊ីនតោនយល់ថាចិន បានលួចបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញា អាមេរិក។

ជាទីប្រឹក្សាសេដ្ឋកិច្ចដ៏ជំនិតរបស់ប្រធានាធិបតីចិនស៊ីជីនពីង បានទទួលការសិក្សានិងបំពាក់បំប៉ននៅសាកលវិទ្យាល័យHarvard អាមេរិក លោក លីវ ហេ ដែលទើប ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកត្រួតពិនិត្យវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច បានគូសបញ្ជាក់ ទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកថា វិធានការពាណិជ្ជកម្មអាមេរិកប្រឆាំងនឹងចិន ជាការ រំលោភច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងគ្មាន ចំណេញប្រយោជន៍ដល់អាមេរិក ឬដល់ ចិន និងពិភពលោកទាំងមូលទេ ក្រុងវ៉ា ស៊ីនតោន និងប៉េកាំង គួរតែដឹងថាត្រូវ ប្រកាន់ខ្លួនរបៀបណា ក្នុងការរក្សាទំនាក់ ទំនងពាណិជ្ជកម្មឱ្យមានស្ថិរភាពល្អ។

ប៉ុន្តែចិនបានត្រៀមលក្ខណៈរួចជាស្រេចហើយ ចិនក៏មានកម្លាំងខ្លាំងគ្រប់គ្រាន់នឹងការពារប្រយោជន៍ជាតិខ្លួនដែរ នេះជា ពាក្យព្រមានរបស់លោក លីវ ហេ ដោយ ចំៗទៅកាន់ភាគីអាមេរិក៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print