https://www.facebook.com/hunsencambodia/videos/1669235846458239/
ខេត្តសៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍នៅឯខេត្តសៀមរាបអង្គរដ៏បវររុងរឿងនៃប្រទេសជាតិយើងថា៖ ខ្ញុំនិងភរិយា សូមប្រគេនពរ និងជូនពរព្រះតេជគុណគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិព្រមទាំងក្មួយៗ ជាទីស្រឡាញ់ទូទាំងប្រទេស សូមជួបតែសេចក្តីសុខ សំណាងល្អ និងជួបជុំក្រុមគ្រួសារសប្បាយរីករាយនៅក្នុងថ្ងៃសង្រ្កាន្តឆ្នាំថ្មី ២០១៨ ថ្ងៃនេះ។
សម្តេចសូមអញ្ជើញបងប្អូនមកលេងសៀមរាបអង្គរ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្ត២០១៨ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៤-១៦ មេសា ២០១៨ អោយបានច្រើនកុះករ!៕
...
ដោយ៖ សុខ ខេមរា