សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនាពិពរណ័ សហ្សវិចិត្រវាយនា នៅមុខទីលានជល់ដំរី ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ នៅបរិវេណមុខប្រាសាទបាយ័ន រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទស្សននាសហ្សវិចិត្រវាយនា នៅមុខទីលានជល់ដំរី ហើយក្នុងដំណើរទស្សនាស្វែងយល់នេះ គឺមានការចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ និងយុវជនយ៉ាងច្រើនកុះករផងដែរ។

នៅទីនេះ មានការតាំងពិពរណ័បង្ហាញពី សិល្បៈវប្បធម៌ ទំនៀមទំលាប់ខ្មែរ របៀបរបបនៃការរស់នៅរបស់បុព្វបុរសខ្មែរជំនាន់មុន ហើយក្នុងស្តង់ពិពរណ័នេះគឺមានសកម្មភាពដូចជា កម្មវិធី ព្រៃប្រសិទ្ធី ភូមិខ្ញុំ របាំប្រជាប្រិយ ប្រពៃណីបុរាណ ល្បែងប្រជាប្រិយ ភូមិបេតិកភ័ណ្ឌវប្បធម៌ សហវិចិត្រវាយនា មហោស្របសិល្បៈវប្បធម៌បុរាណ របាំមរតកដូនតា ល្ខោនបុរាណ ពិព័រណ៌អង្គរសង្ក្រាន្ត ពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរ ទម្រង់ប្រពៃណីបុរាណ និងទម្រង់សិល្បៈផ្សេងៗជាច្រើនទៀតផងដែរ។

សូមអញ្ជើញបងប្អូនមកលេងសៀមរាបអង្គរ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្ត២០១៨ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៤-១៦ មេសា ២០១៨ អោយបានច្រើនកុះករ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print