កាមរីគូថហើមបើកជែង បុកម៉ូតូរបួស ៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៣នាក់បានរងរបួសស្រាលធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ររវាងរថយន្ត និងម៉ូតូ ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៅគ្រាដែលផ្លូវ ១ខ្សែទើបនឹងសាងសង់ហើយថ្មីស្រឡាងមកនេះ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃសុក្រ ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចផ្លូវបំបែកក្រុមហ៊ុន អឹមឌីអេស ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ ឈុត មឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ(ស្រាល) ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X 7744 អ្នករួមដំណើរទី១ ឈ្មោះ សួន សារីម ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ(ធន់)ទី២ ឈ្មោះ សោម ចាន់ណា ភេទស្រី អាយុ ៨ឆ្នាំ ជនជាតិខ្មែរ(ធន់) អ្នកទាំង ៣នាក់រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានបុកជារថយន្ត ១គ្រឿង នៅគ្រាដែលកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា បណ្ដាលឲ្យរងការខូចខាត និងរបួសស្រាលធ្ងន់បែបនេះតែម្ដង។

ក្នុងរបាយការណ៍បន្តថា ចំណែកភាគ្គីអ្នកបើកបររថយន្តម៉ាក តូយូតាកាមរីហើម សេរីឆ្នាំ១៩៩៤ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A 3021 ឈ្មោះ សុះ ម៉ាត់ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

របាយការណ៍ដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសទាំង ៣នាក់បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូ រថយន្តបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប រងចាំបន្តធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕

...

ដោយ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print