បុរសម្នាក់បើកបរម៉ូតូឌុបបុរស២នាក់ពីរក្រោយបើកក្នុងល្បឿនលឿនដល់ផ្លូវកោងជ្រុលទៅបុកបង្គោលរបងវត្តបរហ៊ុយបណ្ដាលឱ្យរបួសធ្ងន់ទាំង៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរស៣នាក់បានរងរបួសធ្ងន់បែកក្បាលនិងបែកមុខ,បាក់ដងកាំបិត,ខណះ បុរសម្នាក់បានឌុបបុរស២នាក់ពីក្រោយចេញកន្លែងផឹកស៊ីនៅចំការមួយកន្លែងតាមព្រំដែន,ស្រាប់តែមកដល់ផ្លូវខាងកើតវត្តបរហ៊ុយក៏បើកម៉ូតូយ៉ាងល្បឿនលឿនដល់ផ្លូវកោងក៏ទៅបុកបង្គោលរបងបណ្ដាលឱ្យដួលខ្លួនឯង ក៏បោកក្បាលត្រូវចំមុខនិងខ្លួនឱ្យរងរបួសធ្ងន់សន្លប់នៅនិងកន្លែងកើតហេតុ។ ក្រោយមកត្រូវបានមេភូមិបរហ៊ុយទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹក រួចក៏បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃព្រហស្សត៏ ១២រោច ខែចេត្រឆ្នាំរការនព្ទស័ក,ព,ស២៥៦១,ត្រូវនិងថ្ងៃទី១២ខែមេសាឆ្នាំ២០១៨ស្ថិតនៅចំណុចផ្លូវជាប់របងវត្តបរហ៊ីយ,ក្នុងភូមិបរហ៊ុយ,សង្កាត់បរយ៉ាខា,ក្រុងប៉ៃលិន,ខេត្តប៉ៃលិន។ ជនរងគ្រោះដែលបើកបរម៉ូតូខ្លួនឯងរងរបួសទាំង៣នាក់ទីឈ្មោះ ឡាយ,ចាន់លី ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរកម្មករដាំដំឡូង,រស់នៅភូមិទួល,ឃុំសាលាក្រៅ,ស្រុកសាលាក្រៅ,ខេត្តប៉ៃលិន( រងរបួសធ្ងន់បែលក្បាល)( ទី២ឈ្មោះ សាន្តសំណាងភេទប្រុសអាយុ២២ឆ្នាំមុខរបរកម្មករសំណង់(រងរបួសធ្ងន់បាក់ដងកាំបិតខាងស្ដាំ )( ទី៣ឈ្មោះ ឈៀង,តូច ភេទប្រុសអាយុ៤០ឆ្នាំមុខរបរជាកម្មករស៊ីឈ្នួលបាញ់ថ្នាំលើដើមមៀននិងដើមដំឡូងមី,( រងរបួសធ្ងន់បែកមាត់បាក់ឆ្មេញមុខនិងបែលក្បាល) មានស្រុកកំណើតនៅភូមិកោះក្រឡ,ឃុំកោះក្រឡ,ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បុរសរងគ្រោះម្នាក់មានប្រពន្ធឈ្មោះ យឺន,សុខ អាយុ៣៣ឆ្នាំមុខរបរមើលកូន,មានកូន៣នាក់ស្រី២នាក់ប្រុស១, បច្ចុប្បន្នមករស់នៅរស់នៅភូមិអណ្ដូងថ្ម,ឃុំស្ទឹងកាច់,ស្រុកសាលាក្រៅ,ខេត្តប៉ៃលិម។

មន្ត្រីជំនាញនគរបាលប៉ុស្ថិ៍សង្កាត់បរយ៉ាខាបានឱ្យដឹងថា,ករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារកត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍,បង្កឡើងដោយសារបុរសម្នាក់បានបើកបរម៉ូតូមួយគ្រឿងឌុបបុរស២នាក់ពីក្រោយ,ដែលមកមើលប្រពន្ធសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន,រួចក៏បបួលគ្នាទាំង៣នាក់ឡើងជិះម៉ូតូទៅលេងចំការគេទៅព្រំដែន,ពេលត្រឡប់មកវិញក៏បានបើកបរម៉ូតូឌុបគ្នា មកដល់ចំណុចកើតហេតុផ្លូវកោងស្រាប់តែរេចង្កូតទៅបុករបងវត្តបរហ៊ុយបណ្ដាលឱ្យរងរបួសធ្ងន់ទាំង៣នាក់,ក្រោយត្រូវបានមេភូមិហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន,។ ចំណែកម៉ូតូខូចខាត,បន្ទាប់មកត្រូវបាននគរបាលសង្កាត់បរយ៉ាខា យកទៅរក្សាទុក្ខទៅប៉ុស្តិ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print