សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមក្រាបបង្គំថ្វាយព្រះពរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស

ចែករំលែក៖

ខេត្តសៀមរាប៖ នៅក្នុងថ្ងៃសង្រ្កាន្តឆ្នាំថ្មីទី ១៣ ខែមេសា ឆ្នាំ២០១៨​ និងនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា៖ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៨ ទូលបង្គំ និងភរិយា សូមក្រាបបង្គំថ្វាយព្រះពរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងទ័ពខ្មែរយើងទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅប្រទេស ម៉ាលី សូដង់ខាងត្បូង និងអាហ្វិកកណ្តាលទាំងអស់ សូមជួបតែសេចក្តីសុខ និងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print