ភ្នំពេញ៖ ព្រះនាង ជាបុត្រីទី៧នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ ដោយបុប្ឋា «ត្រកៀត» អភរណៈ «និលរតន៍» ភក្សាហារទ្រង់ «សាច់ទ្រាយ» ព្រះហស្ដស្ដាំទ្រង់ «កងចក្រ» ព្រហស្ដធ្វេងទ្រង់ «ត្រីសូល៍» ទ្រង់គង់រំពែឈរលើខ្នង «ស្ដេចក្ងោក» (មយូរា) ដែលជាបាហនៈ។
ឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ្រឹស្ដសករាជ ២០១៨ ត្រូវចូលមកដល់នៅថ្ងៃសៅរ៍១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៨។
គ្រឿងរណ្តាប់ទទួលទេវតា៖
រណ្តាប់ទទួលទេវតាតាមប្រពៃណីរៀងមក គឺរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសំរាប់តាំងគ្រឿងពលិការផ្សេងៗ។
ត្រូវរៀបក្រាលសំពត់ស រឺស្រគាំ ហើយរៀបបាយសី៩ថ្នាក់១គូ បាយសី៧ថ្នាក់១គូ បាយសី៥ថ្នាក់១គូ បាយសី៣ថ្នាក់១គូ បាយសីប៉ាកឆាម១គូ ស្លាធម៌១គូ ទឹកអប់១គូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ២ជើងពាន ផ្លែឈើ១១មុខ ដាក់ជើងពាន១១គូ ដូងឡៅ១គូ ទឹកស្អាត២កែវ។
សំរាប់ប្រជារាស្ត្រ បាយសីត្រឹម៥ថ្នាក់ចុះមករឺរៀបជាគ្រឿងសក្ការៈបូជាមាន ទៀន៥ ធូប៥ កូនចេក១គូក៏ជាការប្រសើរដែរ ឯផ្លែឈើត្រឹម៣រឺ៥មុខ៕
ដោយ៖ សហការី