ខេត្តកំពង់ចាម:ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្បាលកោះ ទល់មុខភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
បើតាមសមត្ថកិច្ចនគរបាលបានបញ្ជាក់ឲ្យដឹងថា មានករណីលង់ទឹកស្លាប់នេះមានមនុស្សចំនួន៤នាក់រួមមាន៖ ទី១-ឈ្មោះ ស្លេះ ហាសាណាស់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម
ទី២-ឈ្មោះ អាណាហ្វីុ អាហ៊្វណាហ៊ីម ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរឥស្លាម
ទី៣-ឈ្មោះអាណាហ្វីុ សារីរ៉ា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី៤-ឈ្មោះ ជុក ឧស្មាន ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ដោយអ្នកទាំង៤នាក់ ខាងលើមានទីលំនៅភូមិសាច់សូរ ឃុំពាមជីកងស្រុកកងមាស ខេត្តកំពង់ចាម។
ចំណែកក្រោយពីបាត់ដំណឹងភ្លាមៗសមត្ថកិច្ចបានជួយសង្គ្រោះនឹងស្រង់បានសពចំនួន៣នាក់ ដោយលែកសាកសពរកមិនទាន់ឃើញម្នាក់ឈ្មោះ អាណាហ្វីុ អាហ្វីុណាហ៊ីម អាយុ១២ឆ្នាំ គឺបានស្រាវជ្រាវរកឃើញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែមេសានេះ ។
សមត្ថកិច្ចបានធ្វើការពិនិត្យនឹងស្រាវជ្រាវពិតជាអ្នកទាំងបួកនោះបានបាត់បង់ជីវិតដោយសារលង់ទឹកពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕វណ្ណះ