ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តជ្រែងគេឯង និងមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាយឲ្យបាក់បែកចេញពីគ្នាអស់ពីរកង់ រងការូចខាតយ៉ាងដំណំ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមងផ្លូវកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តS350 ពណ៌ស្លែរ ពាក់ស្លាកលខ ភ្នំពេញ 2F.8899 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនហើយជ្រែងគេឯង និងមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកនិងរនាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកចេញពីគ្នាអស់០២កង់ រីឯរថនយ្តបានដាច់កឡែកង់មុខផ្នែកខាងឆ្វេង និងឡើងជាប់ទ្រូងផ្លូវ រងការខូចខាត តែសំណាងល្អហើយដែលមិនបង្កឲ្យនរណាម្នាក់រងរបួសនោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានមកវាស់វែងស្ទួចរថយន្តបង្កនេះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ