អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋក្នុងភូមិទ្រុងមាន់សង្កាត់អូបែកក្អមចំនួន១១២គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិទ្រុងមាន់សង្កាត់អូបែកក្អមចំនួន១១២គ្រួសារទទួលបានសៀវភៅស្នាក់នៅពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយមិនមានការបង់ប្រាក់ឡើយ។

ការប្រជួននេះធ្វើឡើងកាលពីរសៀលថ្ងៃ អង្គារ ១០ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៨ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។ក្រោមការដឹកនាំចុះចែកផ្ទាល់ពីលោកវរសេនីយ៏ត្រី សារឹម វុទ្ធីអធិការរងតំណាងអោយលោកវរសេនីយ៏ឯក ហួរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខនិងមន្ត្រីនគរបាលក្រោមឱវាទមួយចំនួនទៀតរួមនិងលោកមេភូមិទ្រង់មាន់ផងដែរ។

លោកវរសេនីយ៏ត្រីសារឹម វុទ្ធីអធិការរងនគរបាលខណ្ឌបានអោយដឹថា ដោយមានការអនុញាតិពីលោកអធិការបានអោយលោកយកសៀវភៅស្នាក់មកចែកជួនប្រជាពលរដ្ឋចំនួន១១២គ្រួសារដោយមិនមានការបង់ប្រាក់អីនោះទេ។ហើយលោកក៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានសៀវភៅស្នាក់នៅនេះហើយត្រូវថែរក្សាអោយបានល្អ។
ក្នុងនោះដែបងប្អូនប្រជាពលរដ្ឋក៍ថ្លែងអណគុណដល់លោកអធិការ អធិការរងនិងមន្ត្រីនគរបាលទាំងអស់អោយមានសុខភាពល្អនិិងជោគជ័យគ្រប់ភារកិច្ច៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print