ខេត្តបាត់ដំបង៖ ក្រោយពីក្រុមហុ៑នជប៉ុន DAIHO-ASANUMA (ដាយហូនិងអាសានុម៉ា) គម្រោងស្ថាបនាផ្លូវពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាផ្លូវកញ្ចប់ថវិកាទី២ របស់គម្រោងJICA នេះ ត្រូវបានគេសង្ស័យថា ក្រុមហ៊ុននេះគ្មានគ្រឿងចក្រប្រើប្រាស់សម្រាប់ដំណើរស្ថាបនាសាងសង់ផ្លូវ ព្រោះគេឃើញបានត្រឹមប្រើគ្រឿងចក្រកញ្ចាស់ៗ កាយដី
ហែកផ្លូវទុកចោលស្ទើរជាជ្រោះមរណៈ ឆក់ជីវិតអ្នកដំណើរ តាមរយះការបង្កគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាបន្តបន្ទាប់។
ក្រុមហុ៑នជប៉ុន DAIHO-ASANUMA (ដាយហូនិងអាសានុម៉ា) បានកាយដីសង្ខាងផ្លូវជារណ្តៅជ្រៅៗទុកចោលអោយនៅមេម៉ាយ ឬដំណើរការស្ថាបនាយឺតជាងអណ្តើតវារទៅទៀត បណ្តាលអោយបង្កការកកស្ទះចរាចរណ៍។ ក្នុងនោះផ្លូវជាតិក្លាយទៅជាតូចចង្អៀតជៀសគ្នាសឹងពុំកើត និងបង្កគ្រោះថ្នាក់ចរាចរណ៍ ទាំងពេលថ្ងៃ ពេលយប់ រហូតដល់ប្រជាពលរដ្ឋរអ៊ូរទាំថា៖ ក្រុមហ៊ុនមួយនេះ មកធ្វើផ្លូវឬ មកកាយជាជ្រោះមរណះ..?។
ដោយឡែកមន្ត្រីសាធារណះការ និងដឹកជញ្ជូន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលួចបង្ហើបថា៖ ក្រុមហុ៑នជប៉ុន DAIHO-ASANUMA (ដាយហូនិងអាសានុម៉ា) គម្រោងស្ថាបនាផ្លូវពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាផ្លូវកញ្ចប់ថវិកាទី២ របស់ JICA និយាយរួមគឺអត់មានគ្រឿងចក្រដំណើរការតែម្តង បើមានវិញ មានលក្ខណះតិចតួចបំផុត និងជាគ្រឿងចក្រចាស់ៗសល់ពីសម័យមុនមិនអាចដំណើរការបានចំពោះគ្រឿងម៉ាសុឺន។
ករណីនេះខាងគម្រោងJICA គួរមានវិធានការពិនិត្យពីការស្ថាបនារបស់ក្រុមហុ៑នជប៉ុន DAIHO-ASANUMA (ដាយហូនិងអាសានុម៉ា) ពីគម្រោងស្ថាបនាផ្លូវពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាផ្លូវកញ្ចប់ថវិកាទី២ នេះ ខណះមិនបានដំណើរការ ឃើញតែកាយដីហែកផ្លូវទាំងសង្ខាងទុកចោល បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ កកស្ទះចរាចរជាដើម។ ជាពិសេសគម្រោងJICAក៏មិនត្រូវអោយទៅក្រុមហ៊ុនដែលគ្មានគ្រឿងចក្របែបនេះដែរ..ព្រោះមិនមែនជាក្រុមហ៊ុនមានលក្ខណះសម្បត្តិស្តង់ដារ និយាយអោយខ្លីសូម្បីតែគ្រឿងចក្រក៏គ្មាន បើមានសុទ្ធតែចាស់ៗដំណើរការមិនកើត ដូច្នេះបើខាងគម្រោងJICAដកកញ្ចប់ថវិកាវិញ ក៏មិនហួសពេលដែរ ចៀសវាងការស្ថាបនាផ្លូវគ្មានការទទួលខុសត្រូវនេះ បន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាជនអ្នកធ្វើដំណើរ ទាំងថ្មើរជើង ទោចក្រយានយន្ត រថយន្តតូច-ធំជាដើម។
ពាក់ពាក់ករណីនេះ អង្គភាព «នគរដ្រេហ្គន»មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីខាងក្រុមហុ៑នជប៉ុន DAIHO-ASANUMA (ដាយហូនិងអាសានុម៉ា) និងខាងគម្រោងJICA នៅរសៀលថ្ងៃ អង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សុខ ខេមរា