ក្មេងប្រុសរើសបានគ្រាប់បែកយកទៅដំលេងបណ្តាលឲ្យផ្ទុះស្លាប់និងរបួសនៅស្រុកសំឡូត

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់បានរងរបួសសុះខ្លួន រហូតបានស្លាប់នៅកន្លែងកើតហេតុ ខណៈរើសបានគ្រាប់បែកយកមកដំលេង មិនយកប្រគល់ឲ្យមនុស្សចាស់ ឬប្រគល់ជូនសមត្ថកិច្ចនោះឡើយ ។

ហេតុការណ៍អកុសលមួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិអូរជាំកណ្ដាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ចជំនាញដែលចុះត្រួតពិនិត្យដោយផ្ទាល់នៅកន្លែងកើតហេតុ​បានបញ្ជាក់ថា ករណីផ្ទុះគ្រាប់នេះ គឺជាប្រភេទគ្រាប់ឡង់ AT ចំនួនមួយគ្រាប់នៅចំណុចភូមិអូរជាំកណ្ដាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត បណ្ដាលឲ្យមនុស្ស១នាក់ ឈ្មោះ ជុម ប្រុស ភេទប្រុស អាយុ១៣ឆ្នាំ បានស្លាប់ និងមនុស្សចំនួន៣នាក់ថែមទៀត រងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

NKD-36x6_outline

សមត្ថកិច្ចដដែលបានបញ្ជាក់ប្រាប់ពីមូលហេតុថា ក្មេងរងគ្រោះបានរើសគ្រាប់បែកនោះហើយយកមកដំលេង ភ្លេចខ្លួន។ សមត្ថកិច្ចបញ្ជាក់ប្រាប់ដែរថា តាមការស្រាវជ្រាវរបស់ជំនាញ គ្រាប់នេះ ជាប្រភេទគ្រាប់បែកសល់តាំងពីសមយ័សង្គ្រាម ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print