ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២-៤ ខែឧសភា​ ឆ្នាំ២០១៨ អាចមានភ្លៀងផ្គរ រន្ទះ ជាមួយខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយមបានបញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះឲ្យដឹងថា ​ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ ៖

តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C និងអតិបរមាពី33 -350C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសអគ្នេយ៍មានល្បឿនពី2- 4m/s នឹងអាចមានភ្លៀងជាមួយផ្គរ រន្ទះខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី23 -250Cនិងអតិបរ មាពី33 – 350C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសអគ្នេយ៍មានល្បឿន3 ​-5m/s  នឹងអាចមានភ្លៀងផ្គរ រន្ទះ ជាមួយខ្យល់កន្ត្រាក់ នៅផ្នែកខ្លះ នៃខេត្តត្បូងឃ្មុំ​  កំពង់ចាម  ស្ទឹងត្រែង ក្រចេះ ព្រះវិហារ  រតនគិរី  និងខេត្តមណ្ឌលគិរី ។

តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C​  និងអតិបរមាពី32 –  340C ផ្ទៃមេឃ​មានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសអគ្នេយ៍មានល្បឿនពី3 -5m/s នឹងអាចមានភ្លៀងផ្គរ រន្ទះជាមួយខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង  រលកសមុទ្រអាចមានកំពស់ពី0.50m -​1.25m។

គួរបញ្ជាក់ថា ការព្យាករណ៏អាកាសធាតុថ្ងៃទី២- ៤ ខែឧសភា​ ឆ្នាំ២០១៨ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print