តំណាងលោក វ៉ា សារិទ្ធ នាំយកមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទៅចូលរួមបុណ្យសពយុវជន ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង
លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំសហការី នាំយកបច្ច័យមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន ១១,១៥០,០០០រៀល និង ៤០០ដុល្លារអាមេរិក ទៅចូលរួមក្នុងពិធីបុណ្យសពយុវជន អែម ឌីណា ដែលស្នាក់នៅក្នុងបន្ទុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ហើយបានជួបគ្រោះអកុសល ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ។

សូមបញ្ជាក់ជូនថា បច្ច័យឧបត្ថម្ភទាំងនេះ គឺបានមកពីការចូលរួម តាមសទ្ធា សមានចិត្ត និងលទ្ធភាពរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជននៅក្រៅអង្គភាព តាមរយៈមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ហើយក្រុមគ្រួសារនៃសពយុវជន អែម ឌីណា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏មានតម្លៃ ជួយដល់ក្រុមគ្រួសាររបស់គាត់ ដែលកំពុងជួបការលំបាក និងសូមលើកដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ប្រោសប្រទានពរជ័យសិរីមង្គល ជួយបីបាច់ថែរក្សា សូមអោយអស់លោក លោកស្រីទាំងអស់ ជួបប្រទះតែសំណាងល្អ មានសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print