ក្រោយ​ជាប់រឿង​អាស្រូ​វគ្រឿង​ញៀន​ប៊ុ​ត សីហា ចង់បា​នឱ​កាស​ឡើ​ងឆា​កជា​ថ្មី

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ជ័​យ​លាភី The Voice Cambodia រដូវ​កាលទី​១ គឺលោក​ប៊ុត សីហា ទទួល​បាន​​កា​​ររិះ​​គ​​ន់​ខ្លាំង​ទាក់​ទិ​ននឹង​​ ការ​ប្រើប្រា​ស់គ្រឿ​ងញៀ​ន។ លោក​ក៏ទទួលបា​នកា​រ លើកទឹក​ចិត្ត​ឲ្យកែ​កំ​ហុស​ និងចូ​លប្រ​ឡូ​កក្នុ​ង​​អាជី​ពសិ​ល្បៈជា​ថ្មី​ផង​ដែ​រ ដែលគ្រា​នេះ​លោក​​ស្នើ ឲ្យផ​លិត​ករ ផ្តល់​​ការ​​យោគ​​​យល់​​ ដោយ​​ការ​ ផ្តល់ឱ​កា​ស ឡើងឆា​ក។

​អស់រ​យៈពេ​ល​ជាង​ ២ ខែហើ​យ ​ដែលតា​រា​​ចម្រៀ​ង ប៊ុត សីហា លេច​ចេញ​​រឿងអា​ស្រូវ និងប​ន្ទា​ប់ពី​​​តារា​រូប​នេះត្រូ​វបា​ន​ស្ថាន​ទូ​តអា​មេរិក​​ប្រ​ចាំនៅ​ក​ម្ពុជា​ មិនអ​នុញ្ញា​តឲ្យលោក​​ចេ​ញ​ទៅ ច្រៀងរាំ​លើទឹ​ក​ដី​នៃ​សហ​រ​ដ្ឋអា​មេ​រិក។  ទៅជា​យ៉ាង​ណាតា​រារូ​ប​នេះ ព្យាយា​មប​ញ្ចេ​ញឯ​កសា​ពិនិ​ត្យ ទឹកនោ​ម ដើម្បីលា​ងជ​ម្រះ​រឿង ​អាស្រូវ ដ៏​ធំមួ​យនេះ​។  នៅពេល​នេះ ប៊ុត សីហា បាន​បញ្ច​ប់កា​រងារ នៅផ​លិតកម្ម ហង្សមា​ស រួចហើ​យ ហើយលោ​កត្រូវបា​ន​ គេសង្ស័​យដែ​រថា បាន​វេច​បង្វេច ទៅជ្រ​ក​ក្រោម​ដំបូ​លផ​លិត​កម្ម សាន់​ដេ។ ជួប​រឿង​អា​ស្រូវ​ធំ​ និងត្រូ​វ​ខើច​ឱ​កាសចេ​ញ​រក​លុយ​នោះធ្វើ​ឲ្យ ប៊ុត សីហា កើតទុ​ក្ខ​មិន​តិច​ទេ ហើ​យថ្មី​ៗនេះ​តារា​រូប​នេះ បាន​ប្រកា​សរ​កឱ​កាសឡើ​ងច្រៀ​ងតា​មកា​រប្រ​គំ​តន្ត្រីនា​នា ព្រោះលោក​មិន​មា​នផ​លិ​តក​ម្ម​ណាជ្រ​ក​កោនទេ មាន​តែច្រៀ​ងតាម​តាម​ឆាកមង្គ​លការ​ជប់លា​ងតាមជ​ន​បទ​នោះ។ លោក​ថា៖ «បង​ប្អូនអា​ច​ទាក់​ទង​ហៅខ្ញុំ​ច្រៀ​ង​បានបា​ទ មិនរ​វ​ល់ទេ​ សីហារី​ក​រា​យនឹ​ង​ទៅ»។បន្ថែ​មពី​លើនេះ​ តារាច​ម្រៀ​ងម​កពី​ខេត្ត​កំព​ង់ស្ពឺ​ ប៊ុត សីហា ថា ​លោកមាន​ប​ទច​ម្រៀ​ងខ្លះ​ហើយ​ តែមិន​មា​នអ្វី​ថត MV នឹង​គេ ដោយក្នុ​ង​នោះលោ​កបាន​បញ្ជា​ក់ថា​ មានប​ទ​ចម្រៀ​ងចេ​ញ​១ប​ទ បាន​រក​គេ​ជួយ​ធ្វើ​ គឺបទ​«កូន​ខុសហើ​យម៉ែ​»។ ចំណ​ង​ជើង​ប​ទច​ម្រៀង​១​បទ​នេះ ពិត​ជាមា​នន័​យចា​ត់ដោត​ និងអា​ចជា​បទដែល​រៀ​បរាប់​ពី​ជីវិតលោក​ផ​ង​ដែរ៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print