កូនរមឹលគុណសុំលុយម្តាយទិញស្រាផឹកមិនបាន ចាក់ឲ្យរបួស៣កាំបិត

ចែករំលែក៖

ភ្នំពេញៈមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានកូនរមិលគុណម្តាយម្នាក់ ញៀនថ្នាំ និងផឹកស្រវឹងបានចាក់ម្តាយ៣កាំបិត បណ្តាលឲ្យរបួសធ្ងន់ ខណ:ដែលសុំលុយទិញស្រាផឹកមិនបាន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ផ្ទះលេខ២៨១ ក្នុងភូមិតាអុក ក្រុម៨ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបង្កជាកូនមានអាយុជាង២០ឆ្នាំ បានផឹកស្រាស្រវឹង ហើយទៅសុំលុយម្ដាយដើម្បីទៅទិញថ្នាំញៀន តែម្តាយមានេះវ័យជាង៦០ឆ្នាំមិនព្រមឲ្យ។ ពេលនោះកូនរមឹលគុណខឹងក៏ស្ទុះយកកូនកាំបិតចុងស្រួច ចាក់ទៅលើម្ដាយចំនួន៣កាំបិត បណ្តាលឲ្យរបួសធ្ងន់ ក៏ត្រូវបានប្អូនជិតខាងចូលទៅឃាត់ តែយុវជននេះបានប្រើកម្លាំងបាយដល់អ្នកចូលជួយធ្វើឲ្យគេទ្រាំមិនបាន ក៏តដៃបណ្តាលឲ្យរបួសក្បាលតិចតួច ។

អ្នកជិតខាងបានប្តឹងនគរឲ្យចាប់ឃាត់ខ្លួននិងបញ្ជូនព្យាបាលរបួស ហើយក៏បញ្ជូនម្តាយទៅព្យាបាលនៅមន្ទីពេទ្យបង្អែកច្បារអំពៅដូចគ្នា ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print