កូរ៉េខាងជើងដោះលែងពលរដ្ឋអាមេរិក៣នាក់ឲ្យមានសេរីភាព

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី៩ ខែឧសភា បានប្រកាសឲ្យដឹងថា កូរ៉េខាងជើងបានដោះលែងពលរដ្ឋអាមេរិក៣រូប ឲ្យមានសេរីភាព ។នេះជាសកម្មភាពយ៉ាង ល្អប្រសើរ របស់លោកគីម ជុងអ៊ុន មុនជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក។

ពលរដ្ឋអាមេរិកដែលកូរ៉េខាងជើង បានដោះលែង រួមមានលោក Kim Hak song ,Kim Sang Duk និង Kim Dong Chul. អ្នកទាំងបីបានធ្វើដំណើរទៅកាន់ អាមេរិកវិញជាមួយរដ្ឋមន្ត្រីការបរទេស Mike Pompeo ដែលបានបំពេញទស្សន កិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ត្រូវបានទទួលការស្វាគមន៍ដោយអ្នកទទួលខុសត្រូវរបស់កូរ៉េខាងជើងនិងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Su Yong នៅពេលលោកមកដល់ទីក្រុងព្យុងយ៉ាងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

ប្រធានាធិបតីសហរដ្ឋអាមេរិក តាម រយៈសារ Tweeter នៅថ្ងៃពុធទី៩ឧសភា បានជូនដំណឹងអំពីការដោះលែងអ្នកទោសអាមេរិកទាំង៣រូបដែលកូរ៉េខាងជើង បានចាប់និងដាក់ឃុំឃាំងនៅក្នុងពន្ធនាគារ ។ ឥឡូវនេះពួកគេ កំពុងធ្វើដំណើរត្រឡប់ មកកាន់មាតុភូមិអាមេរិកវិញ។

តាមរយៈសារ Tweeter ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បានលើក បញ្ជាក់ ពីទឹកចិត្តដ៏សប្បាយរីករាយរបស់លោកនៅក្នុងការជូនដំណឹង អំពីការវិល ត្រឡប់មកពីកូរ៉េខាងជើង របស់ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងស្ថិតនៅក្នុងយន្តហោះ ឆ្ពោះមក កាន់ទឹកដីអាមេរិកវិញ ដោយបាននាំមកជាមួយនូវពលរដ្ឋអាមេរិកទាំង ៣ រូបដែលកូរ៉េ ខាងជើង ទើបបានដោះលែងឲ្យមានសេរី ភាពវិញ បន្ទាប់ពីបានជាប់ក្នុងពន្ធនាគារ កូរ៉េខាងជើងជាយូរឆ្នាំរួចមក។

សាររបស់លោក ដូណាល់ ត្រាំ បាន លើកឡើងដែរថា “លោកប្រធានាធិបតី នឹងទៅទទួលស្វាគមន៍ពលរដ្ឋអាមេរិក ទាំង៣នាក់នោះ នៅពេលមកដល់ មូល ដា្ឋនទ័ពអាកាស Andrews នៅជិតទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង ២រំលងអធ្រាត្រម៉ោងនៅអាមេរិកឬត្រូវជាម៉ោង៦ព្រឹកម៉ោងសាកល។

ប្រធានាធិបតីអាមេរិក ក៏បានគូស បញ្ជាក់ទៀតថា ជនជាតិអាមេរិកទាំង៣ រូបនោះ ទំនងជាមានសុខភាពល្អ ដោយ បានលើកសរសើរផងដែរ ចំពោះប្រមុខការ ទូតអាមេរិក ដែលបានធ្វើការជួបប្រាស្រ័យដ៏ល្អប្រសើរ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើងលោក គឺម ជុងអ៊ុន ។ លើសពីនេះ ប្រធានាធិបតីអាមេរិក ក៏បានថ្លែងសង្កត់ ពាក្យទៀតថា “កាលបរិចេ្ឆទនិងទីកន្លែង ជួបប្រាស្រ័យគ្នារវាងរូបលោកនឹងប្រមុខ ដឹកនាំកូរ៉េខាងជើង ក៏ត្រូវបានកំណត់រួច រាល់អស់ហើយដែរ។

គួររំលឹកថា អាមេរិក បានទាមទារជាយូរ ពេលមកហើយ ឲ្យកូរ៉េខាងជើងធ្វើការដោះ លែងពលរដ្ឋអាមេរិកទាំង៣នាក់នោះដែលមានដើមកំណើតកូរ៉េខាងត្បូង ។ ម្នាក់ដែលជាគ្រូគង្វាលគ្រឹស្តសាសនានិងក៏ជាអ្នកជំនួញដែរនោះ ឈ្មោះ លោក kim Dong-Chul មានអាយុជាង៦០ឆ្នាំ ត្រូវបានរបបក្រុងព្យុងយ៉ាងផ្តន្ទាទោសនៅខែ មេសាឆ្នាំ ២០១៦ ដាក់ពន្ធនាគារចំនួន ១០ឆ្នាំ ដោយបង្ខំឲ្យធ្វើពលកម្ម បន្ទាប់ពី ការចាប់ខ្លួន ក្នុងបទចោទប្រកាន់ធ្វើវិទ្ធង្សនានិងចារកិច្ចប្រឆាំងកូរ៉េខាងជើងរួចមក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print