លោក ហេង សុខណាង អញ្ជើញជាអធិបតីកម្មវិធី បទឧទ្ទេសនាមស្តីពីស្ថានការណ៍នយោបាយបច្ចុប្បន្នរបស់កម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមការងារយុវជន​គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បាន​អញ្ជើញជាអធិបតី​ក្នុង​កម្មវិធី​បទឧទ្ទេសនាមស្តីពី​ស្ថានការណ៍នយោបាយ​បច្ចុប្បន្នរបស់កម្ពុជា ជូនយុវជន សកម្មជនយុវជន និងយុវជនវាគ្មិននៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងនាព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនខេត្តស្វាយរៀង ។

ក្នុងបទឧទ្ទេសនាមនេះផងដែរ លោក ជិន ម៉ាលីន សមាជិកក្រុម​គ្រូឧទ្ទេសនៃក្រុមការងារយុវជន​គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏បានឡើងធ្វើបទឧទ្ទេសនាមស្តីពីស្ថានការណ៍នយោបាយបច្ចុប្បន្នរបស់កម្ពុជា ក្នុងនោះ ក៏មានការអញ្ជើញចូលរួម​ពី​ថ្នាក់ដឹកនាំក្រុមងារយុវជន​គណបក្សប្រជាជន​កម្ពុជាខេត្តស្វាយរៀង មកពីតាមបណ្តាឃុំ ស្រុកទូទាំងខេត្តជាច្រើនរូប ប្រកបដោយបរិយាកាស និងភាពស្និទ្ធស្នាលបំផុតរវាងថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកដែលបានមកចូលរួមក្នុងកម្មវិធីនេះ ៕ សុខ​ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print