ដីព្រៃលិចទឹកជាង៤០ហិកតាក្នុងតំបន់ ហាមឃាត់រងការឈូសឆាយទន្ទ្រាន លោកអភិបាលស្រុកថ្មគោលថាបង្ក្រាបមិនបាន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដីព្រៃលិចទឹករាប់ សិបហិកតា ដែលស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ជាតំបន់ហាមឃាត់ ក្នុង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងរងការឈូសឆាយ រុករានទន្ទ្រានធ្វើជាកម្មសិទ្ធិឯកជនយ៉ាងគគ្រឹកគគ្រេងហើយអាជ្ញាធរបានត្រឹមតែចុះពិនិត្យមើលតែមិនមានវិធានការច្បាប់ម្តងជាពីរដងហើយ ។

ជាក់ស្តែង កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៨ អភិបាលស្រុកថ្មគោល ក្រោយ ពីទទួលបានព័ត៌មាន ស្តីពីការឈូសឆាយព្រៃលិចទឹកក្នុងតំបន់៣ ដែលស្ថិតក្នុងភូមិសាស្ត្រលោកគ្រប់គ្រងបានចាត់ឲ្យលោក ហុីង ប៊ុនឋាន អភិបាលរងស្រុកថ្មគោល ដឹកនាំកម្លាំងយោធាសឹករងស្រុក៤នាក់ ចុះទប់ស្កាត់សកម្មភាព ឈូសឆាយដីព្រៃ លិចទឹកតំបន់៣ ស្ថិតនៅខាងត្បូងអាងទីពីរ ក្នុងភូមិប៉ោយ តាសេក ឃុំបឹងព្រីង ស្រុកថ្ម គោល ខេត្តបាត់ដំបង ដែលកំពុងឈូស ឆាយរួចរាល់ថ្មីៗ ប្រមាណជា៥ហិកតា លើ ផ្ទៃដីដែលបានឈូសឆាយរួចជាស្រេច ជាង៤០ហិកតា ។

ក្នុងការចុះទៅទប់ស្កាត់នេះអាជ្ញាធរ និងសមត្ថកិច្ចមិនបានទប់ស្កាត់ និងបង្ក្រាប ទេ ដោយគ្រាន់តែឈរែមើល និងនិយាយ ថា មិនអាចឃាត់បានទេ ដោយសារតែ ត្រាក់ទ័រ និងគ្រឿងចក្រ ដែលឈូសឆាយ បានដឹងខ្លួនមុនពេល សមត្ថកិច្ចចុះទៅដល់ ហើយរត់ឡើងលើផ្លូវអស់ ។ សកម្មភាព ចុះទៅម្តងនេះមិនខុសពីការចុះទៅលើក មុន នោះទេទោះបីជាបានឃើញបទ ល្មើសជាក់ស្តែងដែលកំពុងឈូស ឆាយ និងរានព្រៃ ក៏ដោយ ក៏មិនបានបង្ក្រាប ឬ ចាប់អ្នក ប្រព្រឹត្ត និងគ្រឿងចក្រយកអនុវត្តតាមនីតិវិធីឡើយ ។

តាមការស្រាវជ្រាវនៃការរានដីព្រៃលិចទឹកខាងលើ ត្រូវបានអ្នកមានលុយ និង មានអំណាច ធ្វើសកម្មភាពជាបន្តបន្ទាប់ រយៈពេលជាងមួយឆ្នាំមកហើយគឺតាំងពីឆ្នាំ២០១៧មកម៉្លេះលើផ្ទៃដីដែលបាន ឈូសឆាយរួចថ្មីៗ ប្រមាណជាង៤០ ហិកតា ស្ថិតនៅខាងត្បូងអាងទី២ ។ ក្រៅពីការ រុករានទន្ទ្រានដីព្រៃលិចទឹកខាងលើនៅ មានសកម្មភាពបិទអាងដើម្បីស្តុកទឹកដែលរាជរដ្ឋាភិបាលបានប្រកាសឲ្យ បើកអាងខាងលើ និងបានដករំកិលបង្គោល ព្រំដីតំបន់៣ថែមទៀត ។

ក្រុមដែលកំពុងធ្វើសកម្មភាពនេះរួមមាន ឈ្មោះ១.ប៉ង លឿន ២. មឿន ធាង ៣. ហ៊ន ហួត ៤. ហ៊ន ហូន ៥. ផាន់ ម៉ាន់ អ្នកទាំងអស់នេះ រស់នៅឃុំប៉ោយតាសេក ស្រុកថ្មគោល។

ក្រុមខាងលើនេះ ត្រូវបានអាជ្ញាធរស្រុកថ្មគោលចុះទប់ស្កាត់ជាច្រើនលើកមកហើយដោយខ្លះបានទាំងធ្វើកិច្ចសន្យាបញ្ឈប់ ប៉ុន្តែនៅតែប្រព្រឹត្តដដែល ។

ជុំវិញការចុះទប់ស្កាត់របស់អាជ្ញាធរ និងសមត្ថកិច្ចខាងលើ ដោយមិនបានចាត់ការទៅតាមនីតិវិធីច្បាប់ ត្រូវបានមហា ជន រិះគន់ និងចោទប្រកាន់ថា ប្រហែលជាមាន ការត្រូវរ៉ូវគ្នា រវាងអាជ្ញាធរ នឹងជនល្មើស ដែលកំពុងឈូសឆាយដីព្រៃខាងលើ ទើប ជនទាំងនោះនៅតែបន្តការរានដីព្រៃ បាន យ៉ាងរលូនបែបនេះ ។ នៅពេលដែល សមត្ថកិច្ច ចុះម្តងៗ តែងត្រូវបែកការណ៍ ធ្វើឲ្យគ្រឿងចក្រឈូសឆាយដីព្រៃទាំងនោះឈប់ធ្វើសកម្មភាព ។

បច្ចុប្បន្នតាមការពិនិត្យឃើញជាក់ ស្តែង មានគ្រឿងចក្រធុនធំៗ ជាច្រើនដូច ជាត្រាក់ទ័រ អេស្កាវ៉ាទ័រ ម៉ាស៊ីនច្រូតកែច្នៃ មានទាំងប្រដាប់ឈូសព្រៃ និងវ៉ៃព្រៃជា ច្រើនគ្រឿង ស្ថិតនៅក្នុងតំបន់៣ ដែល ជាតំបន់ហាមឃាត់ បានយ៉ាងងាយ និងធ្វើ សកម្មភាពទាំងយប់ទាំងថ្ងៃ ។

ឆ្លើយតប នឹងការចោទប្រកាន់ខាង លើលោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានឲ្យដឹងថា ចំពោះបទល្មើសរានដីព្រៃ ក្នុងតំបន់៣ខាងលើ លោកបានចាត់ឲ្យ លោកអភិបាលរងចុះទៅ តែត្រូវបែកធ្លាយ មិនអាចបង្ក្រាបបាន ដោយ សារជនខិល ខូចមានបណ្ដាញ និងផ្លូវទៅកាត់វាល ស្រែវាមានផ្លូវលំ ហើយគ្រឿងចក្រទាំងអស់ ចល័ត ចេញពីកន្លែងកើតហេតុបាត់អស់ ។

លោកថា ព័ត៌មានផ្ដល់មក ពិតជាមានការឈូសឆាយកន្លែងតំបន់៣ថ្មីមែន និងការចល័តគ្រឿងចក្រចេញក៏ថ្មីៗដែរ ពេល កម្លាំងចុះទៅឃើញគ្រឿងចក្រមែន តែគ្រឿង ចក្រចល័ត ចេញអស់ តើកម្លាំងរបស់យើងទៅចាប់របស់គេយ៉ាងម៉េច? បើអត់ជាក់ ស្ដែងផងមិនដឹងគ្រឿងចក្រណាមួយ ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print