លោក វង្ស ពិសេន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន អញ្ជើញជាអធិបតី កិច្ចប្រជុំត្រួតពិនិត្យការងារបក្ស និងដាក់ទិសដៅបន្តឆ្ពោះទៅការបោះឆ្នោតសាកលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សឃុំកញ្ចំ ស្រុកពារាំង បានបើកកិច្ចប្រជុំត្រួតពិនត្យការងារគណបក្ស និងដាក់ទិសដៅបន្តឆ្ពោះទៅការបោះឆ្នោតសកលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

ក្រោមអធិបតីភាព លោក វង្ស ពិសេន សមាជិកគណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចុះជួយឃុំកញ្ចំ។

    សមាសភាពចូលរួមមាន  ៖ ក្រុមការងារថ្នាក់កណ្តាល  ថ្នាក់ខេត្ត ក្រុមការងារស្រុកចុះឃុំ គណបក្សឃុំ សាខាបក្សភូមិក្នុងឃុំ និងក្រុមការងារយុវជជនឃុំ សរុបចំនួន៩៨នាក់ ស្រី១៤ នាក់ ។

ក្រោយពីស្តាប់របាយការណ៍របស់គណបក្សឃុំ និងរបាយការណ៍តាមសាខា និងក្រុមការងារយុវជន ឯកឧត្តម បានមានមតិសំណេះសំណាល និងដាក់ទិសដៅបន្ត ៖

– ក្រុមការងារទាំងអស់ត្រូវបន្តចុះជួបសមាជិក តាមខ្នងផ្ទះ ណែនាំពន្យល់ពីសភាពការថ្មីៗ និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសព្វថ្ងៃ ។

-បន្តធ្វើអំពើល្អ និងបំរើសេវាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ។

  រៀបចំផែនការណ៍ច្បាស់លាស់សម្រាប់បំរើឲ្យការបោះឆ្នោតនៅពេលខាងមុខ ។

 ☆ ចុងបញ្ចប់លោកបានផ្តល់ជូនថវិកាអ្នកចូលរួមម្នាក់ៗ៥០០០០ រៀល ។  សរុបអស់ថវិកាចំនួន៤៩00000រៀល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print