ក្រឡាប់រថយន្តជាច្រើនត្រឡប់ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋនៅក្បែរផ្លូវ មានអ្នកស្លាប់ស្ទើរដាច់ក្បាល និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មានមនុស្សប្រុសស្រី៣នាក់បានស្លាប់នៅកន្លែងកើតហេតុនិង៨នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងនធ្ងរ់ដោយសាររថយន្តឈ្នួលដឹកអ្នកដំណើរចំនួន១១នាក់បានផ្ទុះកង់មុខបណ្តាលឱ្យរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ទៅបុកចូលផ្ទះគេនៅក្បែផ្លូវទាំងកំរោលតែម្តង។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង១៣និង០៥នាទីរសៀលថ្ងៃសៅរ៍ ១៣ រោចខែពិសាខ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨លើកំណាត់ផ្លូវជាតិលេខ៩ភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថារថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍មាក់សុីណាដឹកនអ្នកដំណើរចេញពីខេត្តព្រះវិហ៑ាឆ្ពោះទៅខេត្តរតនះគិរីដោយឆ្លងកាត់ខេត្តស្ទឹងត្រែងមានមនុស្សជិះក្នុងរថយន្តចំនួន១២នាក់ទាំនាក់បើកបរ។

ប្រភពបន្តទៀតថារថយន្តបង្ករគ្រោះនោះម៉ាកសុី ម៉ាកស៊ីណាពណ៌ទឹកប្រាក់ពាក់ស្លាក់លេខកំពង់ធំ២B.៧៦៧៨បើកបរក្នុងទិសដៅពីជើងមកត្បូងពេលចេញដំណើពីខេត្តព្រះវិហ៑ានៅពាក់កណ្តាលផ្លូវបែកកង់មួយគ្រាប់ហើយក៏ដោះដូររួចរាល់បន្តដំណើរទៅមុខទៀតលុះដល់ចំណុចកើតហេតុស្រាប់តែផ្ទុះកងបណ្តាលអោយរ៉េចង្កូតក្រឡាប់ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងទៀតបណ្តាលអោយជនរងគ្រោះនៅក្នុងរថយន្តខ្លះត្រូវខ្ទាតចេញមកក្រៅតាមកញ្ចក់រថយន្តបណ្តាលអោយស្លាប់និងខ្លះទៀតត្រូវគៀបជាប់ក្នុងរថយន្ត។

ក្នុងហេតុការណនោះអ្នករងគ្រោះថ្នាក់ចរាចររហូតបាត់បង់ជីវិតមានចំនួន៣នាក់ប្រុសពីរនាក់ស្រីម្នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុនិង៨នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជួូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

នគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថារថយន្តខាងលើបង្ករឡើងដោយខ្លួនឯងគ្រាដែលផ្ទុះកងហើយរ៉េចង្កូតក្រឡាប់ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងទៀត។
ក្នុងនោះមានជនរងគ្រោះចំនួន៣នាក់បានស្លាប់ ទី១ឈ្មោះផនគុំភុមភេទប្រុសអាយុ៥៣ឆ្នាំ ទី២ ឈ្មោះ រឿ វីត ភេទប្រុសអាយុ៣៨ឆ្នាំ និង ៣ភេទស្រីមិនទាន់ស្រាវជ្រាវដឹងអំពីអត្តសញ្ញាណនៅឡើយទេ។

ចំណែកអ្នករួមដំណើ៨នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរឯអ្នកបើកបររថយន្តបន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ភ្លៀមៗផងដែរ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចរួមមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំអាងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់កម្លាំងនគរបាលចរាចរផ្លូវគោកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកម្លាំងកងរាជអាវុធហត្ថស្រុកបានចុះជួយអត្តរាគមន៍សម្រួលដល់ការធ្វើចរាចរនិង ជួយញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងស្រាវជ្រាវរកអសញ្ញាណក្រុមគ្រួសារជន រងគ្រោះដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីនិងអ្នករងរបួសនោះបន្តទៀតផងដែរ៕ដោយៈជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print