លង់និងល្បែងសុីសងបែកគំនិតលួចសម្ភារអ្នកដទៃមានអី ត្រូវនគរបាលចាប់ដាក់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួនដាក់ខ្នោះក្រោយពីរូបគេបានប្រព្រឹតបទល្មើសលួចយកការបូបស្ពាយរបស់អ្នកដ៍ទៃក្នុងបំណងយកសម្ភារទៅលក់ឫបញ្ចាំហើយពេលបានលុយយកទៅលេងល្បែងសុីសង។ករណីនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចតារាងបាល់ទាត់យីហោ ផោនថោន ផ្លូវបេតុង ភូមិទ្រុងមាន់សង្កត់អូបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ យាន រិទ្ធីយ៉ា(ហៅប៉ម់) ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៦៦ ផ្លូវបេតុងភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។ចំណែកជនរងគ្រោះមានឈ្មោះ បេ សុខសាន ភេទប្រុសអាយុ២២ឆ្នាំមុខរបរបុគ្គលឹកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងជាមួយនិងមិត្តភក្តិដោយមានស្ពាយកាបូបព័ណខ្មៅហើយក្នុងនោះមានទូរស័ព្ទដៃ១គ្រឿងម៉ាកអាហ្វូនសេវេនផ្លើសផងដែ។ពេលជិះទៅដល់តារាងបាល់ទាត់ចំណុចខាងលើខ្លួនបានទុកម៉ូតូនិងកាបូបស្ពាយនោះនៅនិងកន្លែងផ្ញើម៉ូតូហើខ្លួនពីនាក់មិត្តភក្តិក៍នាំគ្នាទៅលេងបាល់ទាត់។

ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ យាន រិទ្ធីយ៉ា(ហៅប៉ម់) បានជិះម៉ូតូ១គ្រឿងកស៊ុយសុីគីនិចព័ណខៀវពាក់ស្លាកលេខភ្នំពេញ1CZ8654 ចូលមកកន្លែងតារាងបាល់ទាត់នោះហើយជនសង្ស័យបានឃើញកាបូបស្ពាយរបស់​ជនរងគ្រោះនៅនិងម៉ូតូក៍ធ្វើសកម្មភាពលួចយកកាបូបនោះរួចដើចេញបានប្រហែលជា១០ម៉ែត្រជនរងគ្រោះក៏ក្រលេកឃើញជនសង្ស័យដើចេញទៅហើយជនរងគ្រោះបានស្រែកថាចោរៗធ្វើអោយប្រជាពលរដ្ឋនៅជិតនោះនាំគ្នាជួយដេញចាប់ជនសង្ស័យបានយកមកប្រគល់អោយសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកាបូបស្ពាយរបស់​ជនរងគ្រោះពិតប្រាកដមែនហើយខ្លួនធ្លាប់ធ្វើសកម្មភាពលួយនេះចំនួន៤ដងរួចមកហើយក៍ព្រោះតែខ្លួនលង់និងល្បែងសុីសង។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print