ឃាត់ចោរលួចក្របីអ្នកស្រុក៤នាក់ ក្នុងចំណោម៥នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយ៉ាងសកម្ម

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ គ្រោងឆ្អឹងសត្វក្របីចំនួនពីរក្បាលដែលប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃ សង្ស័យចោរលួចពន្លះសាច់យកទៅលក់ឱ្យអាជីវករបន្លំធ្វើជាសាច់សត្វព្រៃ។

ការចុះឃាត់ខ្លួនក្រុមចោរលួចទាំងនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនគរបាលអធិការស្រុកសេសាន សហការជា មួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តធ្វើការស្រាវជ្រាវឈានដល់រកឃើញជនសង្ស័យ៤នាក់ក្នុងចំណោម៥នាក់ ដកហូតអាវុធខុសច្បាប់ផងដែរ ។

ក្នុងប្រតិបត្តិការបង្រ្កាប់ករណីចោរកម្មនិងប្រើប្រាស់អាវុធខុសច្បាប់នេះបានធ្វើឡើងនៅវេលាយប់ថ្ងៃ សៅរ៍ ១៣ រោច ខែពិសាខឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ស្ថិតនៅភូមីសាស្រ្តក្នុងព្រៃ ភូមិហាងសាវ៉ាត ជាប់ព្រំប្រទល់នឹងភូមិស្តៅ២ឃុំសាមឃួយស្រុកសេសាន។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាមុនពេលឈានដល់ការង្រ្កាប់នោះមានប្រជាពលរដ្ឋអ្នករស់នៅស្រុកសេសានបានផ្តល់ដំណឹមកថាមានបាត់ក្របីជាច្រើនក្បាលបន្តបន្ទាប់តែក្រោយមករកឃើញនៅសល់តែគ្រោងឆ្អឹងនិងក្បាល។
ដំណឹងនោះសុះសាយពីម្នាក់ទៅម្នាក់ឱ្យមានការប្រុងប្រយ័ត្នជាចំបងក្រោយពីអ្នកភូមិហាងសាវ៉ាតជាប់ព្រំប្រទល់នឹងភូមិស្តៅ២បាត់ក្របីជាបន្តបន្ទាប់ហើយប្រទះឃើញនៅមានតែគ្រោងឆ្អឹងចំនួនពីក្បាលតាំងពីថ្ងៃអង្គារ៍.ពុធ.៩.១០ រោចខែពិសាខឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៨.៩ខែឧសភាឆ្នាំ២០១៨មកម្លេះ។

អ្នកភូមិបានបង្កើនការប្រុងប្រយ័ត្ននិងតាមដាននាពេលយប់ដើម្បីចាប់ខ្លួនជនល្មើសប្រគល់ជូនសមត្ថកិច្ច ទើបសមត្ថ កិច្ចឃាត់ខ្លួនបានជនស្ង្ស័យចំនួន៤ក្នុងចំណោមបក្សពួក៥នាក់ហើយម្នាក់បានរត់គេចខ្លួនបាត់ខណៈដែលកំពុងបើក បរគោយន្តកន្ត្រៃរក្សាទុកកាំភ្លើងកែច្នៃនិងកាំបិតពេលសមត្ថកិច្ចទៅដល់ ។

បន្ទាប់ពីឃាត់ជនសង្ស័យទាំង៤នាក់ហើយសាកសួរអំពីការធ្វើដំណើរនៅពេលយប់និងប្រើប្រាស់អាវុធកែច្នៃពុំមានការអនុញ្ញាតក៏បានបែកធ្លាយអំពីសកម្មភាពលួចក្របីយកទៅពន្លះសាច់ដែលប្រជាពលរដ្ឋបានបាត់ប៉ុន្មានថ្ងៃមុននោះ។

លោក ហោ វុទ្ធី នាយការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ជនសង្ស័យចំនួន៤នាក់ក្នុងចំណោមបក្សពួក៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកសេសានសហការកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនលើករណីបទល្មើសពីរផ្សេងគ្នាទី១ ពាក់ព័ន្ធរក្សាទុកនិងប្រើប្រាស់អាវុធកែច្នៃដែលច្បាប់ហាមឃាត់និងទី២ពាក់ព័ន្ធលួចក្របីអ្នកភូមិចំនួន២ក្បាលពន្លះសាច់យកទៅលក់ ។

លោកបន្តថា ជនសង្ស័យមានបក្សពួករួមគ្នាចំនួន៥នាក់ដោយក្នុងនោះរត់គេចខ្លួនបាត់ម្នាក់និងឃាត់ខ្លួនជាក់ស្តែងចំនួន៤នាក់ទី.១ឈ្មោះ សុំ សុខៀត ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិហាងសាវ៉ាត ឃុំសាមឃួយស្រុកសេសាន ។

ទី២ឈ្មោះតូម៉ា តុលា ហៅ ឡៃ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិស្តៅ២ឃុំស្តៅ២ស្រុកសេសាន ។

ទី៣.ឈ្មោះផល ដាំ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិហាងសាវ៉ាតឃុំសាមឃួយស្រុកសេសាន។

ទី ៤.ឈ្មោះតូម៉ា មូន ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិហាងសាវ៉ាត ឃុំសាមឃួយស្រុកសេសាន ។

ចំណែកជនសង្ស័យទី៥.ឈ្មោះតូម៉ា ប៊ុនឃូន
ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិហាងសាវ៉ាតឃុំសាមឃួយស្រុកសេសានកំពុងរត់គេចខ្លួន។

ក្រោយពីសមត្ថមិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បានសារភាពថាពួកគេទាំង៥នាក់ពិតជាបានលួចក្របីអ្នកភូមិយកទៅពន្លះសាច់នោះមែន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ផងដែរ ។

បើយោងតាមប្រភពបានបង្ហើបមកថាសាច់សត្វព្រៃមានសាច់ប្រើសឬខ្ទីង គឺប្រហែលមិនមានទេគឺជាភ្លៅសាច់ក្របីនោះអែងមិនមែនជាសាច់ប្រើសអីនោះទេដូច្នេះបងប្អូនគួរពិចារណាមុនទិញសាច់ទាំងនោះទៅបរិភោគ៕ ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print