នគរបាលចាប់ខ្លួនបុរសម្នាក់ អនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួនដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាលពីបទលួច ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ នី វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០២២ ដ.ក.ច.ខ. ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក គឹម ម៉េង ចៅក្រមស៊ើសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទលួច ដែលប្រព្រឹត្តនៅភូមិក្តាន់រយ ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល  កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ។

ប្រភពដដែលបន្ដថា ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចរួច ជនសសង្ស័យខាងលើនេះបានរត់គេចខ្លួនចេញ​ពីលំនៅឋានអស់រយៈពេលជាច្រើនខែដោយពុំដឹងថា ទៅរស់នៅឯខេត្ដណានោះទេ ទើបចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់ ។ លុះមកដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃ ទី១៤ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃើញជនសង្ស័យរស់នៅក្នុងមូលដ្ឋាន ភ្លាមនោះក៏ធ្វើការចាប់ខ្លួនជនសង្ស័យខាងលើយកមកសាលាដំបូងខេត្ដ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print