ភ្នំពេញ៖ មានជាពាណិជ្ជករ មន្ត្រីរាជការ និងបរទេសផងដែរ បានខឹងសម្បាយ៉ាងខ្លាំងទៅនិងក្រុមហ៊ុន អាកាសចរណ៍ បាសាកា «Bassaka Air» រអ៊ូរទាំ ជ្រួលច្របល់ពេញ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយរិះគន់ថា៖ ក្រុមហ៊ុននេះគ្មានការទទួលខុសត្រូវលើអតិថិជន ចំពោះបញ្ហាខកជើងយន្តហោះ ដូរម៉ោងស្រេចតែអំពើចិត្ត ក្នុងនោះគ្រាន់តែរយះពេលជិត១ម៉ោងខាងក្រុមហ៊ុនដូរជើងហោះហើរចំនួន៣ដង ធ្វើអោយអ្នកដំណើរខកពេលវេលាប្រជុំ ជួបភ្ញៀវ ការណាត់ផ្សេងៗនេះជាដើម។
អង្គភាព«នគរដ្រេហ្គន» បានទទួលទូរស័ព្ទជាច្រើនពីអ្នកទិញសំបុត្រយន្តហោះ Bassaka Air បានបញ្ជាក់ថា៖ ជាកំណត់ពួកគាត់ទៅចេញដំណើរពីភ្នំពេញ-សៀមរាប នៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែខាងក្រុមហ៊ុនប្តូរម៉ោងហោះហើរស្រេចតែចិត្ត។ យ៉ាងតិចត្រូវប្តូរម៉ោងជើងហោះហើរដល់ទៅ៣ដង ក្នុងរយះពេលជិត១ម៉ោង។ មុនដំបូងត្រូវចេញដំណើរហោះហើរម៉ោង៩និង២០នាទី តែលើកទី១ប្តូរទៅម៉ោង៩និង៥០នាទី, ទី២ប្តូរទៅម៉ោង១១ព្រឹក, និងលោកទី៣ប្តូរទៅម៉ោង១២និង៥០នាទី។
ពួកគាត់បានលើកឡើងថា៖ ក្រុមហ៊ុន អាកាសចរណ៍ បាសាកា «Bassaka Air» ខ្វះការទទួលខុសត្រូវ និងធ្វើអោយអ្នកដំណើរ មានជាជនបរទេស ពាណិជ្ជករ មន្ត្រីរាជការ ខកពេលវេលាត្រូវបំពេញការងាររៀងៗខ្លួន ដូចជាកំណត់ពេលចូលប្រជុំ ការណាត់ភ្ញៀវ ឬការងារមួយចំនួនទៀត ខុសពីអ្វីដែលពួកគិតថាធ្វើដំណើរតាមជើងយន្តហោះចំណេញពេលលឿន មិនខកពេលវេលា តែទីបំផុតក្រុមហ៊ុនខ្វះការទទួលខុសត្រូវ ប្តូរជើងយន្តហោះតាមការនឹកឃើញ ដោយគ្មានយន្តហោះសម្រាប់តម្រូវការអតិថិជន។ ដូច្នេះការរំពឹងគិតថា ការងារត្រូវប្រជុំ ការណាត់ជួប សម្រាប់ពេលវេលាដ៏ជាក់លាក់ត្រូវបានខកខាន។
ពួកគាត់បន្តថា៖ បើគ្មានយន្តហោះសម្រាប់ជំនួសឬទុកជាតម្រូវការដល់អតិថិជនតាមម៉ោងជើងហោះហើរ ហេតុអីមិនទូទាត់ប្រាក់ថ្លៃសំបុត្រវិញ ឬផ្តល់ដំណឹងជាមួយនិងការទទួលខុសត្រូវ ដើម្បីអោយអតិថិជន ជ្រើសរើសជើងយន្តហោះផ្សេងតាមតម្រូវការពេលវេលាពួកគាត់.? ផ្ទុយទៅវិញបែជាខាងក្រុមហ៊ុនបានត្រឹមនិយាយថា៖«បើចាំបានចាំ..បើចាំមិនបានក៏មិនដឹងធ្វើមេច..?» នេះបង្ហាញអោយឃើញថាខាងក្រុមហ៊ុនគ្មានដំណោះស្រាយជាមួយអតិថិជន។
ពួកគាត់លើកឡើងថា៖ ប្រាក់អាចបោះបង់បាន តែពេលវេលាមិនអាចបោះបង់បានឡើយ។ ការចំណាយប្រាក់ទិញសំបុត្រយន្តហោះ មានន័យថា គិតពីពេលវេលាដ៏មមាញឹករបស់អតិថិជនម្នាក់ៗ ទាំងបរទេស មន្ត្រីរាជការ និងពាណិជ្ជករជាដើម។
ខាងក្រុមហ៊ុនគ្មានដំណោះស្រាយបែបនេះ ប្រឈមនិងការបាត់បង់អតិថិជន គ្មានទំនុកចិត្ត ហើយគិតតែផលប្រយោជន៍ខ្លួនឯង ជាការវិនិយោគដោយគ្មានភាពស្មោះត្រង់។ ករណីខ្លះជើងហោះហើរម៉ោង៩និង២០នាទីព្រឹក តែអតិថិជនមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ម៉ោង៨និង៥០នាទី បែជាខាងបុគ្គលិកទទួលផ្នែកហោះហើរបិទ មិនទទួលយកសំបុត្រចេញដំណើរ។ តាមពិតនៅសល់ពេល៣០នាទីឯណោះ បែជាអោយអតិថិជនខកជើងហោះហើរ បិទមិនអោយឡើង សំបុត្រទុកជាអាសារបង់។ ដល់ពេលនេះខាងក្រុមហ៊ុន អាកាសចរណ៍ បាសាកា «Bassaka Air» ជិតមួយម៉ោងប្តូរជើងហោះហើរ៣ដង តើមានភាពយុត្តិធម៍ដល់អតិថិជនទេ ខណះប្រាក់មិនទូទាត់ថ្លៃសំបុត្រវិញ ទុកអោយអតិថិជនខកម៉ោង ខាតពេលវេលានេះ..? ហើយដំណោះស្រាយខាងក្រុមហ៊ុន អាកាសចរណ៍ បាសាកា «Bassaka Air» បានត្រឹមនិយាយថា៖ «បើចាំបានចាំ..បើចាំមិនបានក៏មិនដឹងធ្វើមេច..?» ។ បញ្ហានេះជាកំហុសក្រុមហ៊ុនធ្ងន់ធ្ងរបំផុត រហូតដល់ពួកគាត់រអ៊ូថា (ស៊ូចាយខុស កុំអោយគិតខុស»បន្តទៀតជាមួយក្រុមហ៊ុន អាកាសចរណ៍ បាសាកា «Bassaka Air» ពិសេស«ប្រាក់ពិតជាពិបាករកបំផុត តែអ្វីដែលពិបាកជាងការរកប្រាក់ទៅទៀតនោះ គឺការរងចាំពីក្រុមហ៊ុន អាកាសចរណ៍ បាសាកា «Bassaka Air»ប្តូរម៉ោងជើងហោះហើរតាមអំពើចិត្ត) ធ្វើអោយពួកគាត់ខកពេលវេលាដែលមិនអាចរកទិញបាននេះ។
ពាក់ព័ន្ធករណីនេះ អង្គភាព«នគរដ្រេហ្គន»មិនអាចសុំការបំភ្លឺបានទេពីក្រុមហ៊ុនដឹកអ្នកដំណើរតាមជើងយន្តហោះ BASSAKA AIR កាលពីរសៀលថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ដោយទូរស័ព្ទលេខ (០២៣ ២១៧ ៦១៣)ចូលគ្មានអ្នកទទួល។ ដោយឡែកម្នាក់ឈ្មោះ គិត កន្និកា ដែលគេអះអាងថា៖ ជាអ្នកគ្រប់គ្រងខាងក្រុមហ៊ុននេះកាន់លេខទូរស័ព្ទ 015228879 ទូរស័ព្ទក៏ត្រូវបានបិទ ។
ភាពខ្វះការទទួលខុសត្រូវនេះ មិនត្រឹមតែអតិថិជនជាច្រើននាក់ខកម៉ោងហោះហើរនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានរអ៊ូរទាំប៉ុណ្ណោះ ករណីមានក្រុមហ៊ុនទេសចរណ៍ជាដៃគូជាមួយក្រុមហ៊ុន អាកាសចរណ៍ បាសាកា «Bassaka Air» កំពុងព្រួយបារម្ភពីបញ្ហាខកជើងហោះហើរ ខណះសំបុត្រជាច្រើនបានទិញរួចជាស្រេចតាមរយះក្រុមហ៊ុននេះ និងភាគច្រើនជាជនជាតិបរទេសផងដែរ៕
ដោយ៖ សុខ ខេមរា