ដឹងពីទឹកចិត្តដួង ម៉ានិ​ច ច្បាស់ចំពោះគ្រួសារក្រោយប្រកាសបើក​ហាងថ្មី

ចែករំលែក៖

​ភ្នំពេញ៖ តារា​សម្តែង ដួង ម៉ានិ​ច បាន​សម្រេ​ចចិ​ត្តទិញផ្ទះ​៣​កន្លែ​ងផ្សេ​ងគ្នាដើម្បីជាជម្រកសម្រាប់ក្រុមគ្រួសារ​មកពីខេត្តបន្ទាយមានជ័យ។ ស្រាប់តែ​ពេ​លនេះ​នាងបា​នបោះ​ទុន​បើកមុ​ខ​ជំ​នួញ​ហាងផឹក​ស៊ីធំ​ល្ម​មមួ​យប​ន្ថែមទៀ​ត ដែលនាងថាមុខ​ជំនួ​ញនេះមិ​ន​មែន​សម្រា​ប់តែ​នា​ងទេគឺ​សម្រា​ប់សមា​ជិក​ក្រុម​គ្រួសា​រ​នាង​ទាំង​មូ​លតែម្ត​ង។

​​ប៉ុន្មានខែមុននេះ ដួង​ ម៉ានិចទើ​បនឹ​ងរៀ​ប​ចំពិ​ធីឡើ​ងគេ​ហដ្ឋា​ន​ថ្មីប្រ​ណីត​នៅបុ​រីប៉េ​ងហួ​តបឹ​ង​ស្នោរ ជាមួ​យនឹ​ងការ​កោត​ស​រសើ​រខ្លាំ​ងពី​អ្នករួម​អាជីព​ស្របពេលដែលសន្ទុះការងារសិល្បៈកាន់តែលេចធ្លោរខ្លាំង ។ នាងក៏ទើ​ប​នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះពីរ​ល្វែង​ថ្មីប​ន្ថែមទៀត​ដើម្បី​ឲ្យម្តា​យ និង​បង​ស្រីនា​ងស្នាក់នៅ​ផង​ដែរ​។

ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងបង្កើតមុខរបរសម្រាប់បងប្អូននាងក៏បានបើកដំណើរការហាងថ្មីរបស់នាងយីហោ “តារារីករាយ”នៅ Jet Cambodia ដែលថ្ងៃបើកដំណើរការដំបូងគឺនៅរាត្រីថ្ងៃទី០៧ ខែ មិថុនានេះ។ តារាស្រីរូបនេះបញ្ជាក់ថា សមាជិកក្រុមគ្រួ​សារ​នាងទាំងមូល​មា​នជំ​នាញ​ក្នុង​ការ​ធ្វើ​ម្ហូប​គ្រប់គ្រា​ ពិសេស​បងស្រី​នាង​ដែលក​ន្លង​មក​ចេះធ្វើអាហា​រល​ក់នៅ​តំបន់​ព្រំ​ដែន​កម្ពុ​ជា​ថៃជាច្រើនឆ្នាំផ​ង​ដែរ​។ នាង​ថាដើ​ម្បី​បាន​រស់​ជុំគ្នា​នៅភ្នំ​ពេញ​នាង​បាន​ជំរុ​ញឲ្យ​បង​ស្រីម​ករ​ស់​នៅភ្នំ​ពេញ​ដោ​យប្រ​កប​រប​រថ្មី ​ដែល​ហាង​ថ្មីរ​បស់នា​ងគឺ​៤តូ​បតែ​ម្តង​។ នា​ងបញ្ជាក់​ដែ​រថា​​ទុ​នចំ​ណាយ​ដែលនា​ងដា​ក់ដំ​បូង​គឺប្រ​មាណ​ជិត​១ម៉ឺ​នដុ​ល្លារ​អាមេរិក​ប៉ុណ្ណោះ។​ នាងមា​នជំ​នឿជា​ក់លើ​ស្នាដៃ​ធ្វើម្ហូ​បរ​បស់​ប​ងស្រីពិ​សេស​ផ្នែក​គ្រឿង​ក្លែម​ ភ្លា បុ​កល្ហុង​ ជា​ដើមទើ​បស​ម្រេច​ចិត្ត​បើ​កដំ​ណើរកា​រ ហាង​នេះដោ​យមិន​រុ​ញរា​។ តារាស្រី​រូប​នេះប​ញ្ជាក់ថាពេលនេះហាង​កំពុង​រៀបចំ​តុបងតែង​ ហើយ​នឹងបើ​កដំ​ណើរចា​ប់ពីថ្ងៃ​ទី២​ខែមិ​ថុនានេះត​ទៅដែ​លថ្ងៃ​ដំបូ​ង​នាង​អាច​នឹ​ងមា​នពិ​ធីតា​មទំ​នៀ​មទម្លា​ប់ខ្លះ​ និងកា​រ​ជួ​បជុំមិ​ត្តភ័​ក្កិជា​អ្នក​សិល្បៈ​ជិត​ដិត​មួយ​ចំនួ​ន​ដែរ។ នាង​ថា​អាច​នឹង​ឆ្លៀ​តពេ​លទំ​នេរ​ពីការ​សម្តែ​ងដើ​ម្បីជួយមើ​លកា​រខុ​ស​ត្រូវ​ខ្លះ​ ហើយប្រ​សិន​បើដំ​ណើ​រ​ការបា​នរ​លូន និង​មាន​ចំណូ​លសម​រម្យនាង​នឹង​ប្រគ​ល់ហា​ងនេះ​ទៅឲ្យ​ប​ងស្រី​គ្រ​ប់គ្រ​ងតែ​ម្តង​។ ដួង​ ម៉ានិច​ប​ញ្ជាក់ដែរ​ថា​ ទាំងផ្ទះ​ដែ​លនា​ងទិ​ញស​ម្រាប់ម្តា​យ និ​ងបង​ប្អូន​ បូករួ​មទាំងមុ​ខរ​បរ​ដែល​នាង​បាន​ជំ​រុញ​ចេញ​ទុន​ប​ង្កើត​នេះក៏​ព្រោះតែ​ចង់​ធ្វើ​រឿង​ល្អខ្លះៗ​សម្រាប់​ក្រុមគ្រួសា​រ មុនពេ​លនា​ង​មានគ្រួ​សារ ​និងស្រប​ពេល​ដែល​នាងនៅ​មា​នល​ទ្ធភា​ពគ្រ​ប់គ្រា​ន់។

ថ្ងៃប្រកាសបើកដំណឹរការហាងថ្មីរបស់នាងមិនមានវត្តមានសិល្បករច្រើនចូលរួមនោះទេព្រោះតែនាងខ្លាចរំខានការងារសិល្បៈរបស់ពួកគេប៉ុន្តែក៏មានផលិតករ សិល្បករ និងអ្នកគាំទ្រនាងមួយចំនួនមកចូលរួមគាំទ្រហាងថ្មីនេះផងដែរ៕

...

អត្ថបទ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print