ស្លាប់មួយ របួសធ្ងន់មួយ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូលើផ្លូវលេខ១៤៩សេ

ចែករំលែក៖

ក្រុងព្រះសីហនុ ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលអោយមនុុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី​១០ ខែមិថុនា​ ឆ្នាំ​២០១៨ នៅលើដងផ្លូវ​១៤៩C ត្រង់ចំណុច​អូរត្រេះ ស្ថិតនៅ​ក្នុង​ ភូមិ​៦​ សង្កាត់​​៤​ ក្រុង​-ខេត្ត​ព្រះសីហនុ​ ។
របាយការណ៍ ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ ដោយ​ រថយន្ត០១គ្រឿង​ មិនស្គាល់ម៉ាក (បើករត់គេចបាត់) មានទិសដៅ ពីត្បូង ទៅ ជើង បានបុកប៉ះនឹង ម៉ូតូ ០១គ្រឿងម៉ាក PulSav  ពណ៌ខៀវ គ្មានស្លាកលេខ​ បើកបរ​ដោយឈ្មោះ កែវ នេន  ភេទប្រុស អាយុ ៣២ឆ្នាំ​ មុខរបរ កម្មករ មានទីលំនៅ ភូមិត្រពាំងលាន ឃុំត្រពាំងលាន ស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នករួមដំណើរ ម្នាក់ ឈ្មោះ ឡុង ណាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅ ដូចគ្នា ។
តាមសមត្ថកិច្ចអោយដឹងបន្តថា ក្រោយរថយន្តទី១បុករួចហើយនោះ ពេលជនរងគ្រោះដួលលើផ្លូវ ក៍ស្រាប់តែមានរថយន្តធំ ០១គ្រឿង ប្រភេទក្រឡុកសុីម៉ងត៍ ដែលមានទិសដៅ ស្របគ្នា នឹងម៉ូតូជនរងគ្រោះ បានកិនក្បាលជនរងគ្រោះ ឈ្មោះ កែវ នេន បែកខ្ទេច បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចបើករថយន្តគេចខ្លួនបាត់ (មិនស្គាល់ម៉ាក) ។
ករណីនេះបណ្តាលឲ្យ ៖
-ស្លាប់មនុស្ស ០១នាក់ ( កែវ នេន )
-រងរបួសធ្ងន់ ០១នាក់ (ឡុង ណាក់ ) បញ្ជូនមកព្យាបាលនៅគ្លីនិចមិត្តភាពឃ្លាំងលើ ។
-រីឯវត្ថុតាង ម៉ូតូ ០១គ្រឿង ខូចខាតកំរិតស្រាល យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ខេត្ត៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print