តារា​សម្ដែង​ កញ្ញា វណ្ណ វ​លក្ខណ៍ ទំនងស្រវឹងបើករថយន្តទំនើបកល់នឹងថ្មច្រកចូលក្រោមដី

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនធម្មតា ដែល តារា​សម្ដែង​ស្រស់​សោភាម្នាក់គឺកញ្ញា វណ្ណ វ​លក្ខណ៍ ដែលទំនងជាស្រវឹងស្រាផងនោះបានបើកបររថយន្តទំនើបមួយគ្រឿង​ច្រឡំ​ផ្លូវបត់​ចូល​ផ្ទះ ក៏​បើក​ជ្រុល​ទៅ​ធ្លាក់​កង់​ចូល​ច្រក​ចំណត​ក្រោម​ដីកល់រថយន្តទៅមុខលែងរួច តែ​មិន​បង្ក​ឲ្យ​មាន​រង​ការខូចខាតអ្វី​នោះទេ។

ឧប្បត្តិហេតុនេះកើតឡើងកាលពី​វេលា​ម៉ោង១១យប់ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុច​មុខ​អគារ​កំពុង​ជួសជុល​មួយកន្លែង ទល់មុខ​វិទ្យាល័យ ជាស៊ីម សាមគ្គី តាម​បណ្តោយ​ផ្លូវ២៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

សាក្សីបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​រូប​ស្រស់​ម្នាក់ គឺកញ្ញា វណ្ណ វ​លក្ខណ៍ បានបើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ឡង់​គ្រី​ស័​រ ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ២៧១ ក្នុងទិសដៅ​ពី​លិចទៅ​កើត។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើទំនងនាងបត់តាមផ្លូវទៅផ្ទះ ក៏​រេ​ចង្កូត​ទៅខាង​ស្តាំ​ដៃ ជ្រុល​ទៅ​ធ្លាក់​កង់​ខាងមុខ​ចំហៀង​ខាងឆ្វេង ចូល​ច្រកចូល​ចំណត​ក្រោម​ដី​របស់​អគារ​ខាងលើ តែ​មិន​បង្ក​ឲ្យ​រង​ការខូចខាត​នេះ​ទេ។

សាក្សីបន្តថា បន្ទាប់មក នាង​ក៏បាន​ដើរគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ហើយ​សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ចុះមក​ដល់​ចំណុចកើតហេតុ​ផងដែរ ប៉ុន្តែ​ដោយសារ​រថយន្ត​មិន​បង្ក​ឲ្យ​មានការ​ខូចខាត ឬ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ទើប​សមត្ថកិច្ច​ទាក់ទង​ទៅ​ហៅ​នាង ដើម្បី​ឲ្យ​ស្ទូច​យក​រថយន្ត​ត្រឡប់​ទៅវិញចុះ ហើយក្រោយមកក្រុមគ្រួសាររបស់នាងមកដល់ក៏ ស្ទូច យករថយន្តបើកត្រឡប់ទៅផ្ទះទាំងយប់ ៕ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print