ភ្នំពេញ៖ ល្ងាចថ្ងៃច័ន្ទ១៤រោច ខែជេស្ឋឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ តំណាងលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ លោកស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាតក្រហម ខណ្ឌសែនសុខ លោកនាយករដ្ឋបាល និងមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធឧទិ្ទសកុសលដល់សពលោក ហ៊ុល ចែម មេភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃអង្គារទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។
នៅក្នុងឱកាសដ៏សែនក្រៀក្រំនោះ រដ្ឋបាលខណ្ឌសែនសុខ បានចូលបច្ច័យចំនួន១.០០០.០០០រៀល និងអនុសាខាកាកបាទក្រហមខណ្ឌចូលរួមរំលែកទុក្ខជាអង្ករ២បេ ទឹកផ្លែឈើ២កេស ទឹកត្រី២យួរ និងទឹកសុទ្ធ២កេស។
សូមអានិសង្ឃដែលកើតចេញពីសទ្ធារជ្រះថ្លារបស់ថ្នាក់ដឹកនាំ នៃខណ្ឌសែនសុខ ឧទ្ទិសដល់ដួងវិញ្ញាណខ័ន្ធ សពលោក ហ៊ុល ចែម បានទៅចាប់បដិសន្ធិវិញ្ញាណក្នុងទីឋានដ៏ខ្ពង់ខ្ពស់ កុំបីឃ្លាងឃ្លាតឡើយ ក្នុងនាមរដ្ឋបាលខណ្ឌសែនសុខ សូមចងចាំជានិច្ចនូវគុណបំណាច់សពលោក ហ៊ុល ចែម ដែលបានខិតខំបំរើជាតិ មាតុភូមិ ពិសេសមូលដ្ឋាន ភូមិឃ្មួញ សង្កាត់ឃ្មួញជារៀងរហូត៕
ដោយ៖ សហការី