ម៉ាដូណា បង្ហាញមុខគូស្នេហ៍ភេទដូចគ្នាជាផ្លូវការក្រោយស្រលាញ់គ្នា៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង កំប្លែង ពៅ ស៊ូរ៉ែន ហៅ ម៉ាដូណា បានប្រកាសចំណងស្នេហ៍ភេទដូចគ្នាជាសាធារណៈប្រាប់មហាជនហើយក្រោយពីភ្ជាប់ទំនងគ្នាអស់ពេល៥ឆ្នាំមកហើយ។ ប្រុសក្មេងដែលគេស្គាល់ថាជាអ្នកជំនាញថតនេះ បានបញ្ចប់ការប្រកាសរបស់ម៉ាដូណាកន្លងមកថានឹងយកប្រពន្ធនៅថ្ងៃណាមួយដើម្បីបន្តត្រកូលនោះ។

 

​ម៉ាដូណា ដែលអ្នកសិល្បៈហៅថា មុខសេះបានប្រកាសស្នេហាដោយមិនលាក់លាមក្រោយពីរួមរស់ស្នេហាភេទដូចគ្នាអស់ជាច្រើនឆ្នាំ។ការប្រកាសនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី ១២ ខែ មិថុនា​ នេះក្នុងកម្មវិធីខួបគម្រប់កំណើតស្នេហ៍៥ឆ្នាំ​របស់ពួកគេ។ ស្នេហាខុសធម្មជាតិ នេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ប៉ុន្តែសម្រាប់អ្នកសិល្បៈវិញបានស្គាល់ពួកគេច្បាស់ព្រោះតែពួកគេសុទ្ធតែជាអ្នកធ្វើការក្នុងចង្កោមសិល្បៈជាយូរឆ្នាំហើយដែរ។ លោកម៉ាដូណា បញ្ជាក់ថា ដោយសារតែជឿជាក់លើចំណងស្នេហ៍ជាមួយបុរសវ័យក្មេងចុងក្រោយនោះហើយ ទើបលោកសម្រេចចិត្តធ្វើខួប៥ឆ្នាំនៃការចាប់ដៃគ្នា ដើម្បីប្រកាសឲ្យដឹងជាចំហរថាអ្នកទាំងពីរគឺគូស្នេហ៍ ឬជាប្ដីប្រពន្ធនឹងគ្នាផង និងដើម្បីលុបពាក្យរើសអើងទាំងឡាយចំពោះស្នេហាភេទដូចគ្នានោះផង។

គូស្នេហ៍ម៉ាដូណា មានឈ្មោះថាណុប ហេងទ្រី ដែលត្រូវគេស្គាល់ថាជាអ្នកថតអាជីព និងជាអ្នកផលិតMV។  ម៉ា ដូណាបញ្ជាក់ថា លោកនឹងឈប់គិតពីបំណងយកប្រពន្ធនោះហើយ បន្ទាប់ពីលោកបានជួបគូស្នេហ៍យល់ចិត្ត ដែលជាប្រុសក្មេង ។ និយាយដោយមិនលាក់លាមគឺហៅបុរសនោះជាស្វាមីស្របច្បាប់ បើទោះជាក្នុងពេលនេះនៅមិនទាន់មានឱកាសរៀបការដូចស្នេហាស្រីប្រុសដទៃក៏ដោយ។ ម៉ាដូណាថា វាគឺជាស្នេហាស្មោះស្ម័គ្ររបស់លោកតែមួយគត់ ដោយលោកប្រកាសថានឹងឈប់ស្រឡាញ់ប្រុស និងដាក់ចិត្តឲ្យសង្សារចុងក្រោយជារៀងរហូតនោះផង។ លោកបញ្ជាក់ដែរថាស្នេហានេះមានការទទួលស្គាល់ទាំងសងខាង ដោយម្ដាយរបស់លោកក៏បានទទួលលោកណុប ហេងទ្រី ជាកូនប្រសារ ហើយភាគីខាងលោក ណុប ហេងទ្រី ក៏ទទួលស្គាល់លោកវិញផងដែរ

 ក្នុងពិធីខួបនៃការស្រឡាញ់គ្នាចំនួន៥ឆ្នាំនោះ អ្នកទាំងពីរបានឱបថើបគ្នានៅចំពោះមុខភ្ញៀវជាអ្នកសិល្បៈប្រមាណជាង៤០០នាក់ផងដែរ ដើម្បីបញ្ជាក់ថាពួកគេស្រលាញ់គ្នា និយកគ្នាជាប្តីប្រពន្ធតទៅ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print