លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតីក្នុងពិធីបំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​ដល់​បុគ្គលិក​អប់​រំ​ និង​ជូន​ប័ណ្ណ​សរសើរ​ដល់​​មន្ដ្រី​ចូល​និវត្ដន៍!​

ចែករំលែក៖

ខេត្តកំពត៖ លោក ជាវ តាយ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​​ចូល​រួម​ជា​គណៈ​អធិបតីក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​ដល់​បុគ្គលិក​អប់​រំ​ និង​ជូន​ប័ណ្ណ​សរសើរ​ដល់​មន្ដ្រី​ចូល​និវត្ដន៍​  ក្រោមអ​ធិបតីភាព​ លោក ​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក លោកស្រីក្រុម​ប្រឹក្សា​​ខេត្ដ​ គណៈ​អភិបាល​ខេត្ដ​​​ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីស្រុក-ឃុំ យុវជនកាយរិទ្ធិ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង​ អ្នកចូលរួមសរុប១១៤១នាក់ នៅពហុ​កីឡា​ដ្ឋាន​ខេត្ដ​កំពត​នាព្រឹកថ្ងៃ​ពុធ​ ១​កើត​ ខែ​ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​និង​ថ្ងៃទី ១៣​​ ខែ ឧសភា​​ ឆ្នាំ ២០១៨​​។

លោក អភិបាលនៃគណៈអភិបាលខេត្ដ  ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា  និងសូមបោះឆ្នោតជូនគណបក្សណា ដែលនាំមកនូវសុខសន្តិភាព និងសម្បូរសប្បាយ ដូចសព្វថ្ងៃនេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print