អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​គ្រឿងសំណង់យីហោ លី ដេ​គ័​រ នៅសង្កាត់ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ​ប្រើប្រា​ស់​រថ​យន្តពន្លត់អគ្គីភ័យសរុប​៨គ្រឿង​ 

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យឆេះផ្ទះលក់សម្ភារៈសំណង់យីហោ លី ដេគ័រ បង្កការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចទាំងកណ្ដាលអធ្រាត ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចខាងជើងមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ផ្ទះលេខ៣១៩AB ផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដេរប៉ូ១ ខណ្ឌទួលគោក ​ប្រើប្រា​ស់​រថ​យន្តពន្លត់អគ្គីភ័យសរុប​៨គ្រឿង ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​មិន​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី និង​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណារង​របួស​នោះទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ​ស្ទើរតែ​ទាំងស្រុង ។

ប្រភពពត័មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយៗពីខាងក្រោយផ្ទះលក់សម្ភារៈសំណង់ខាងលើ និងអមដោយអណ្តាតភ្លើងបានបង្កអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយបានទំនាក់ទំនងទៅនរគបាលមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងមានបំពង់ពន្លត់ភ្លើងមួយចំនួនទៀតផងភ្លាមៗនោះប្រជាពលរដ្ឋបានមកជួយបាញ់ពេលភ្លើងកំពុងឆាបឆេះខ្លាំងដោយប្រើប្រាស់អស់១០បំពង់ជាងទើបរថយន្តពន្លត់អគ្គិភ័យក៏បានមកដល់ ។

សូមបញ្ជាក់ផងដែរក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះផងដែរមានការចូលរួមពីលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក និង លោក សុឹម ពិសិដ្ឋ អធិការងនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ព្រមទាំងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក កម្លាំងប្រជាការពារសាលាខណ្ឌទួលគោកនិងប្រជាពលរដ្ឋមួយចំនួន។ ដោយប្រើប្រាស់ឡានទឹកអស់ចំនួន៨គ្រឿងនិងបំពង់ពន្លត់ភ្លើងមួយចំនួនរហូតដល់ម៉ោង៣និង៤០នាទីទើបអគ្គិភ័យរលត់ទាំងស្រុង ។

ក្រោយពេលកម្លាំងចម្រុះបានពន្លត់អគ្គិភ័យរលត់ទាំងស្រុងកម្លាំងជំនាញបានបញ្ជាក់ថាអគ្គីភ័យដែលបានឆាបឆេះបំផ្លាញសម្ភារៈមួយចំនួននេះ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនីពីខាងក្រោយផ្ទះ ៕



  

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print