នាយឧត្តមសេនីយ៏ គន់ គីម នាំយកអាវរងារផ្តល់ជូនកងទ័ពជើងទឹក

ចែករំលែក៖

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអាទិត្យទី១៥ វិច្ឆិកា ឆ្នាំ២០១៥ នេះនាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ អមដំណើរដោយនាយឧត្តមសេនីយ៏ ជា តារា អគ្គមេបញ្ជាការរង បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខកងកម្លាំងកងទ័ពជើងទឹកដែលមានមូលដ្ឋានឈរជើងនៅព្រែកតាទែន ស្រុកពញាពុ្ញ ខេត្តកណ្តាល ដោយបាននាំយកអាវរងារជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនកម្លាំងនៅទីនោះផងដែរ ។

ក្នុងប្រសាសន៍សំណេះសំណាលមួយទៅកាន់ នាយនាវី ពលនាវឹក នាយឧត្តមសេនីយ៏ គន់ គីម បានមានប្រសាសន៍រំលឹក ដាស់តឿនកងកម្លាំងត្រូវបន្តយកចិត្តទុក ដាក់ដល់កិច្ចកាងារស្នូលរបស់ខ្លួន ការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ក្នុងនោះក៏ត្រូវត្រៀមលក្ខណៈក្នុងការជួយប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាច្រូតកាត់ប្រមូលទុកដាក់ផលស្រូវជាដើម ។

នៅក្នុងការចុះសាកសួរសុខទុក្ខនោះដែរ លោកនាយឧត្តមសេនីយ៏ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក បានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៏ គន់ គីម ពីសភាពការមួយចំនួន និងបានប្តេជ្ញាការពារជាតិ…ការពាររាជរដ្ឋាភិបាល…ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងប្រឆាំងដាច់ខាតការធ្វើបដិវត្តពណ៌គ្រប់បែបយ៉ាង ៕

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print