ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក បញ្ជូនខ្លួនជនសង្ស័យម្នាក់ជាបុគ្គលិករបស់ការស៊ីណូទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែវិច្ចិការ ដោយជាប់ពីបទរំលោភសេពសន្ថេវៈទៅលើប្អូនថ្លៃរបស់ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើនេះគឺជាបុគ្គលិករបស់កាស៊ីណូមួយកន្លែងនៅច្រកទ្វាអន្តរជាតិត្រពាំងផ្លុង ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកពញ្ញាក្រែក ចាប់ខ្លួនបានកាលពីយប់ថ្ងៃទី១៣ខែវិច្ចិការបន្ទាប់ពីជននេះបានធ្វើសកម្មភាពចាប់រំទៅលើប្អូនថ្លៃខណះដែលនាងស្នាក់នៅផ្ទះតែម្នាក់ឯង ។
ប្រភពបន្តរថា ជនសង្ស័យឈ្មោះអឿន ឌឿន ភេទប្រុសអាយុ២១អាយុ នៅភូមិអំពិល ឃុំបន្ទាយស្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងបានធ្វើសកម្មភាពចាប់រំលោភប្អូនថ្លៃរបស់ខ្លួនឈ្មោះ ល.វ.ន អាយុ២៣ឆ្នាំរហូតទល់តែបានសម្រេចខណះដែលនាងនៅផ្ទះតែម្នាក់ឯង ហើយដោយសាមានកាជួយអន្តរាគមន៍ពីសំណាក់ក្រុមគ្រួសារបានប្តឹងទៅសមត្ថកិច្ចមូលដ្ឋានក្រោយពេលកើតហេតុ ទើបឈានដល់ចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការរដ្ឋានស្រុកពញ្ញារក្រែកភ្លាមៗនោះ ។
ជនខាងលើសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំហើយ កាលពីព្រឹកថ្ងៃ១៤ ខែវិច្ចិការនេះដើម្បីបន្តរចាត់វិធិការតាមផ្លូវច្បាប់ ៕
ដោយ៖ វណ្ណះ