ប្រទេសកូរ៉េ៖ លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន អនុប្រធានគណបក្សសង្គ្រោះជាតិបានយកកេរចោលខ្មាស់ រត់ឡើងតាក់ស៊ីបាតជើងសព្រាត ដោយសារតែសមត្ថកិច្ច ប៉ូលិសកូរ៉េខាងត្បូងដេញអ្នកទាំងពីរ គ្រាដែលកំពុងប្រមូលលុយពីពលករ ហើយការរត់គេចខ្លួននេះ ក៏ពុំទាន់បានថ្លែងសារនយោបាយនៅឡើយទេ ។
ហេតុការណ៍មេបក្ខប្រឆាំងត្រូវបានប៉ូលិសកូរ៉េដេញចាប់បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវនឹងម៉ោង២រសៀល នៅប្រទេសកូរ៉េ ។ កម្មវិធីជួបជុំជាមួយពលករដែលគ្រោងនឹងថ្លែងសារនយោបាយរបស់លោកសម រង្ស៊ី និងលោកកឹម សុខាត្រូវបានបញ្ចប់ជាស្ថាពរ ក្នុងនោះរូបគាត់បានបន្សល់ទុកនូវភាពអាម៉ាស់ ខណអ្នកទាំងពីរបានរត់ឆ្លេឆ្លាមកកណ្តាលផ្លូវសាធារណ ដើម្បីស្ទាក់រថយន្តតាក់ស៊ីគេចចេញពីសមត្ថកិច្ចប៉ូលិសកូរ៉េ ៕
...
ដោយ៖ សុខ ខេមរា