ភ្នំពេញ៖ បុរសពីរនាក់បានរងរបួសធ្ងន់ ត្រូវបានសាច់ញាត្តិ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរៀងខ្លួន ហេតុការណ៍គ្រោះថ្នាក់ចរារណ៍ខាងលើនេះបង្កឲ្យមានការស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។
កាលពីវេលាម៉ោង២១និង៤៥ នាទីយប់ ថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅលើវិថី ព្រះនរោត្ដម ទល់មុខការាសសាំងTELA ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូហង់ដាឌ្រីម សេរី២០០៨ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AE.5493 តាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បួងហើយស្ថានភាពស្រវឹង ជិះក្នុងល្បឿនលឿនទៀតនោះក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលខ ភ្នំពេញ 1AA.0238 ជិះដោយបុរសម្នាក់ដែលទើបនិងចេញពីរការាសសាំងTELA ហើយបំរុងនិងជិះឆ្លងផ្លូវទៅជើង (បញ្ច្រាស់ទិសគ្នា)តែបានពាក់កណ្ដាលផ្លូវក៏ត្រូវភាគីខាងម៉ូតូហង់ដាឌ្រីមមកបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ប្រភពដដែលបានបន្តថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងគឺមានរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុដែរ តែជនរងគ្រោះទាំងពីរនាក់មិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់នោះទេ គឺបានទំនាក់ទំនងទៅសាច់ញាត្តិឲ្យមកដឹកទៅមន្ទីពេទ្យព្យាបាលរៀងៗខ្លួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញ បានធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងដឹកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំភាគីទាំងសងខាងចូលខ្លូនដោះស្រាយគ្នាពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ