ជិះ​ម៉ូតូ​វ៉ា​ជេ​ង​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គ្នា​ពីក្រោយ​ពេញទំហឹង​របួសធ្ងន់​ស្រាល​ពីរ​នាក់​និង​ម្នាក់​រត់​បាត់​ស្រមោល

ចែករំលែក៖

​ភ្នំពេញ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជេ​ង​គេឯង​មិន​ប្រយ័ត្ន​បាន​ជ្រុល​បុក​គ្នា​ពីរ​ក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល់​ពី​នាក់​និង​បុរស​ម្នាក់​ដែល​បង្ក​ស្មាន​តែ​មាន​អ្នក​ស្លាប់​ក៏​ភ័យ​រត់​បាត់​ស្រមោល ​។​

image1

​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​7​យប់​ថ្ងៃ​ទី​15​ ខែវិច្ឆិកា​ ឆ្នាំ​2015​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​371​ ក្នុងភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ វី​ អាយុ​22​មុខរបរ​កម្មករ​រោងចក្រ​ជា​អ្នកបើកបរ​(​របួស​សន្លប់​)​និង​ឈ្មោះ​ ដា​ អាយុ​20​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ដី​ហុយ​ជាមួយ​គ្នា​ ជិះ​ម៉ូតូ​ម៉ាក់​ស៊ុ​យ​សុ​គី​រេ​វ៉ូ​ ពណ៌​ខ្មៅ​​សេរី​ឆ្នាំ​2009​ ពាក់​ស្លាក់​លេខ​ភ្នំពេញៈ​1V.5871​ ធ្វើ​ដំណើ​ពី​កើត​ទៅ​លិច​និង​មិន​ស្លា​ល់​ឈ្មោះ​រត់​បាត់​ស្រមោល​ជិះ​ម៉ូតូ​ម៉ាក​សេ​125​សេរី​ឆ្នាំ​2007​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1B.5953​វើ​ដំណើ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​។​

​បើ​តាម​សាក្សី​ដែល​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ពី​នាក់​ជិះ​ម៉ូតូ​វ៉ា​ជេ​ង​ម៉ូតូ​ពី​ខាង​មុខ​ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​ជេ​ង​គេឯង​ដែរ​ ខណៈ​ផ្លូវ​ចង្អៀត​ផង​ក៏​បុក​គ្នា​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​បុរស​ពី​នាក់​រង​របួស​មាន​ម្នាក់​សន្លប់​និង​ម្នាក់​ទៀត​របួសស្រាល​ហើយ​ខាង​ភាគី​បង្ករ​ស្មាន​តែ​មាន​អ្នក​ស្លាប់​ក៏​ដាក់​មេ​ប្រូច​បាត់​ស្រមោល​តែ​ម្តង​។​ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​ទំនាក់ទំនង​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​និង​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ ​។​

​ដោយឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋ​ន​បាន​ធ្វើការ​វាសវែង​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខ័​ណ្ឌ​មាន​ជ័យ​រង​ចាំ​ម្ចាស់​មក​ទទួលយក​ទៅ​ប្រើប្រាស់​វិញ​ ៕​

image2image4image3

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print