ជនសង្ស័យម្នាក់ត្រូវមា្ចស់ផ្ទះឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍អូរឬស្សីទី៤បន្ទាប់ធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិ​ក្នុងផ្ទះគេ

ចែករំលែក៖

​ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវមា្ចស់ផ្ទះឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍អូរឬស្សីទី៤បន្ទាប់ធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិ​ក្នុងផ្ទះគេហើយ​ត្រូវ​អ្នក​ជិតខាង​ចេញ​មក​ឡោម​ព័ទ្ធ​ចាប់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​ទ្រម​ខ្លួន ។

image1

ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង២និង​៣០នាទីយប់​ថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ១០៩ កែង​និង​ផ្លូវ​លេខ១០៧ ក្នុង​សង្កាត់​ផ្សារ​អូ​ឫ​ស្សី​៤ ខណ្ឌ៧​មក​រា រាជធានីភ្នំពេញ ។ ​ជនសង្ស័យ​មានឈ្មោះ ពុត ពីន អាយុ៣០ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បានប្រាប់ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គាត់​កំពុង​ដេកលក់​​​នៅ​ក្នុងផ្ទះ​របស់​គាត់ ​បន្ទាប់មកស្រាប់តែ​ឭ​​សំឡេង​ដូច​មានមនុស្ស​លួច​ចូលមក​​ក្នុង​ផ្ទះ ដោយម្ចាស់ផ្ទះ​មានការ​សង្ស័យ​គាត់​ក៏​បាន​ក្រោក​មកមើល​​ក៏ស្រាប់​តែ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​​ធ្វើ​សកម្មភាពរុ​រឺនិងលួចទ្រព្យសម្បត្តិរបស់គាត់ ។ ភ្លាមៗនោះម្ចាស់ផ្ទះ​ក៏​ស្រែក​ឆោ​ឡើងថាមានចោរចូលផ្ទះៗ​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​ដល់​​​អ្នក​ជិត​ខាង​​នាំ​គ្នា​ចេញ​មក​ឡោម​ព័ទ្ធ​និងដេញចាប់​បានជនសង្ស័យ​​​ភ្លាម​ៗ រួច​ក៏​​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​និងទ្រមខ្លួន ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ។

បច្ចុប្បន្ន​ជនសង្ស័​យ​ ត្រូវនគរបាលប៉ុស្តិ៍អូរឬស្សីទី៤ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាល​ខណ្ឌ៧មករា ដើម្បីចាត់ការតាមច្បាប់ ៕

image3

...

ដោយ៖ ស រស្មី​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print