ភ្នំពេញ៖ គណកម្មការដើម្បីអនុវត្តសាលដីការ ទៅលើមេបក្សប្រឆាំង គឺត្រូវបានបង្កើតឡើងរួចរាល់ ។ គណកម្មការនេះមាន ៨ រូប ដោយក្នុងនោះ មានប្រធាន ១រូប អនុប្រធាន ៣រូប និងសមាជិក ៤រូប។
យោងទៅតាមគណកម្មការ ដែល សម្រេចបង្កើតឡើងនេះគឺ មានលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន លោកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ ជាអនុប្រធាន លោកគុយ ប៊ុនសន អគ្គនាយកពន្ធនាគារ ជាអនុប្រធាននាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ ជាសមាជិក លោកឧត្តមសេនីយ៍ឯក ជួនសុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាសមាជិក លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការងរនគរបាលជាតិ ជាសមាជិក និង លោក ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាសមាជិក។
គណៈកម្មការអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន ប្រធានគណបក្សប្រឆាំងនេះ គឺ ធ្វើឡើង ក្រោយពេល អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចេញដីការចាប់ខ្លួន មេដឹកនាំប្រឆាំងរូបនេះ៕
ដោយ៖ ហេង សូរិយា