ខេត្ដព្រះសីហនុ៖ ចោរលួចម៉ូតូម្នាក់ ត្រូវបាននគរបាលរំដោះទាន់ម្ល៉េះត្រូវ តុលាការប្រជាពលរដ្ឋកាត់ទោសប្រហារ ជីវិតមិនខាន ខណៈចោរលួចម៉ូតូរូបនេះ ព្យាយាមលួចម៉ូតូរបស់គេហើយត្រូវ ម្ចាស់ឃើញទាន់ ។
ករណីប្រជាពលរដ្ឋ ចាប់ចោរលួចម៉ូតូនេះបានកើងឡើងនៅ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ ចំណុចមុខផ្សារស្មាច់ដែង ឃុំរៀង ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ ។
នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា ជនសង្ស័យដែលលួចម៉ូតូរបស់គេមិន សម្រេចហើយត្រូវចាប់ខ្លួនឈ្មោះ ស្រល់ រដ្ឋា ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំ នៅភូមិខ្យាងខាងជើង ឃុំស្នាយ ស្រុក សាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ម៉ូតូ ដែលជនសង្ស័យលួចមិនបានសម្រេច ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខតាកែវ 1B-4823 ជាកម្មសិទ្ធិ របស់ឈ្មោះ ងួន ចន្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំរាម ស្រុកព្រៃនប់ ។
ម្ចាស់ម៉ូតូបានបំភ្លឺប្រាប់សមត្ថកិច្ច ថា នៅមុនពេលជនសង្ស័យលួចម៉ូតូ របស់គាត់រូបគាត់បានជិះម៉ូតូពីផ្ទះមក ផ្សារស្មាច់ដែង ។ ពេលមកដល់មុខផ្សារ គាត់បានទុកម៉ូតូដោយសាក់សោ.ក ត្រឹមត្រូវរួចក៏ដើរចូលទៅក្នុងផ្សារមិន បានប៉ុន្មានជំហ៊ានផងគាត់ក៏ក្រឡេក ក្រោយមើលម៉ូតូស្រាប់តែឃើញជន សង្ស័យធ្វើសកម្មភាពកាច់.កម៉ូតូឡើង ជិះចេញ។ ស្របពេលនេះរូបគាត់ក៏បាន រត់ដេញតាមនិងតោងកាងម៉ូតូពីក្រោយ ស្រែកបណ្ដាលឱ្យផ្អើលដល់គេឯង ធ្វើឱ្យ ជនសង្ស័យភ័យជិះទៅបុកម៉ូតូមួយគ្រឿង ទៀតដួល ហើយក៏ត្រូវបានប្រជាពលរដ្ឋ ជាប់ស្វាគមន៍មួយដៃមួយជើងតែម្ដង។ យ៉ាងណានៅគ្រានោះនគរបាលរដ្ឋាបាល ឃុំរាមបានជួយអន្ដរាគមន៍ឃាត់ទាន់ ម្ល៉េះជនសង្ស័យប្រាកដជាប្រជាពលរដ្ឋ វាយស្លាប់ពុំខានឡើយ ។
នគរបាលបានឱ្យដឹងថា ម៉ូតូបាន ប្រគល់ឱ្យម្ចាស់ រីឯជនសង្ស័យសមត្ថ កិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ ឆ្លាមសមុទ្រ