ខេត្ដស្វាយរៀង៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋ បាលឃាត់ខ្លួនភ្លាមៗបន្ទាប់ពីមានជម្លោះពាក្យសម្ដីគ្នានៅមុខវត្ដហើយបានទាញ ដែកឆាបចាក់ទៅលើជនរងគ្រោះកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅវត្ដជោតិការាម ហៅវត្ដ ចាស់ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ជនបង្ករបួសស្នាមត្រូវ ឃាត់ខ្លួនឈ្មោះ អ៊ូ សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់កាហ្វេ និង ឈ្មោះ អ៊ិន ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ, ទាំង២នាក់មានទីលំនៅ ភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។
សមត្ថកិច្ចនគរបាលបន្ដថា រីឯជន រងគ្រោះឈ្មោះ ចាន់ សឹងហៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំ នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយ ជ្រំ។
នគរបាលបានបន្ដទៀតថា នៅមុន ពេលកើតហេតុជនសង្ស័យទាំង២នាក់ បានបបួលគ្នាទៅលេងវត្ដចាស់ព្រោះ មានកម្មវិធីចាក់ធុងបាស់រាំកំដរកម្មវិធី បុណ្យកថិនទាន។ ខណៈនោះជនរងគ្រោះ ឈ្មោះ ចាន់ សឹងហៃ បានដើរមកលេង វត្ដតែម្នាក់ឯងហើយក៏បានសម្លឹងមុខជនសង្ស័យទាំង២នាក់ដែលឈរនៅពីមុខ វត្ដ។បន្ទាប់ពីឃើញជនរងគ្រោះសម្លឹង មុខដាក់ឈ្មោះ អ៊ិន ដារ៉ា ក៏បានដើរមក ជិតជនរងគ្រោះរួចហុចទឹកសុទ្ធឱ្យផឹក ប៉ុន្ដែជនរងគ្រោះប្រកែកមិនផឹកក៏មាន ជម្លោះធ្វើឱ្យជនសង្ស័យទាំង២នាក់ទាញ ដែកឆាបចាក់ទៅលើជនរងគ្រោះចំនួន២កន្លែងចំដើមដៃស្ដាំនិងចំស្លាបប្រចៀវខ្នងខាងស្ដាំបណ្ដាលឱ្យហូរឈាមនិង ស្រែកឱ្យអ្នកភូមិនិងសមត្ថកិច្ចនគរ បាលប៉ុស្ដិ៍ដែលកំពុងយាមកាមក្នុងវត្ដ ចេញមកធ្វើអន្ដរាគមន៍និងឃាត់ជន សង្ស័យទាំង២នាក់បានភ្លាមៗតែម្ដង។ រីឯជនរងគ្រោះត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវ បានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល តាសួសកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគបាលស្រុកស្វាយជ្រំចាត់ការតាមច្បាប់ ៕
ដោយ៖ យឹម សុថាន