សម្តេច​ហ៊ុន​សែន​ ដាក់​កម្រងផ្កា​ និង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​អំពើ​វាយប្រហារ​នៅ​បារាំង​

ចែករំលែក៖

​ភ្នំពេញ​៖ កាលពី​ម៉ោង​ ១០​ ព្រឹក​ ថ្ងៃ​ទី​១៦​ វិច្ឆិកា​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​បារាំង​ ដែល​ទទួល​រង​គ្រោះ​ដោយ​អំពើ​ភេរវកម្ម​ នៅ​ទី​ក្រុងប៉ារីស​ កាលពី​ថ្ងៃ​សុក្រ​ ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ក្នុង​ពេល​ដាក់​កម្រងផ្កា​ និង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ទាំងនោះ​ នៅ​ស្ថានទូត​បារាំង​ ប្រចាំ​កម្ពុជា​ សម្តេច​ហ៊ុន​សែន​ បាន​ប្រកាស​ថា​ អំពើ​ភេរវកម្ម​នោះ​ គឺជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ដែល​ត្រូវ​តែ​ទប់ស្កាត់​។​

សម្តេច​ហ៊ុន​សែន​ បាន​លើក​ឡើង​ថា​ “​អំពើ​ភេ​វ​កម្ម​សម្លាប់​មនុស្ស​អស់​ ១២៩​ នាក់​ និង​របួស​ជាង​ ៣០០​ នាក់​ គឺជា​អំពើ​ឧក្រិដ្ឋកម្ម​ មិនមែន​តែ​សម្រាប់​ពលរដ្ឋ​បារាំង​ទេ​ ប៉ុន្តែ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ទូទៅ​ ដែល​ត្រូវ​តែ​ទប់ស្កាត់​អោយ​បាន​ ៕

...

IMG_1423IMG_1426IMG_1422IMG_1420

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print