លោកយាយ​នាំ​ចៅស្រី​២​នាក់​ទៅ​ រាយ​មង​លង់​ស្លាប់​ទាំង​៣​នាក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ លោកយាយ​វ័យ​ ៦០​ឆ្នាំ​នាំ​ចៅស្រី​២​នាក់​ទៅ​រាយ​មង​យក​ មក​ធ្វើ​ហ្ហូប​ អកុសល​ចៅស្រី​រអិល​ជើង​ ធ្លាក់ទឹក​ជ្រៅ​ហើយ​ក៏​ចុះ​ទៅ​ជួយ​គ្នា​ បណ្ដាល​ឱ្យ​លង់​ស្លាប់​ទាំង​៣​នាក់​តែ​ម្ដង​។​

IMG-20151116-WA0011

ករណី​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នៅ​ក្នុង​ចម្ការ​ធុ​រ៉េ​ន​ ស្ថិត​ក្នុង​ ភូមិ​អូរ​ជ្រៅ​ ឃុំ​បឹង​ព្រាវ​ ស្រុកស្រែ​ អំបិល​ ខេត្ដកោះកុង​(​ព្រំប្រទល់់​ខេត្ដ​ព្រះ​ សីហ​នុ​)​។​

​លោក​ ហួត​ ចាន់​ធី​ អធិការ​ស្រុក​ កំពង់​សិលា​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ នៅ​ក្នុង​ករណី​លង់ទឹក​ស្លាប់​ខាងលើ​នេះ​ទី​ ១-​ឈ្មោះ​ ហង្ស​ ឃី​ម​ ភេទ​ស្រី​ អាយុ​៦០​ ឆ្នាំ​(​យាយ​),​ ទី​២-​ឈ្មោះ​ ពៅ​ សារី​ម​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​(​ចៅ​)​ និង​ទី​៣-​ ឈ្មោះ​ ខុ​ម​ រី​ណា​ ភេទ​ស្រី​ អាយុ​៨​ឆ្នាំ​ អ្នក​ ទាំង​៣​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ឆាយ​ខាង​ ជើង​ ឃុំ​ស្ទឹង​ឆាយ​ ស្រុក​កំពង់​សិលា​ ខេត្ដ​ ព្រះ​សីហ​នុ​។​

​លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា​ បើ​ តាម​ការ​សន្និដ្ឋាន​និង​ផ្អែក​តាម​ការ​បំភ្លឺ​ ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​ គ្នា​ទៅ​រក​ត្រី​នៅ​ក្នុង​បឹង​មួយ​ជិត​ចម្ការ​ ផ្លែ​ធុ​រ៉េ​ន​ ។​ ពេល​នោះ​ជន​រង​គ្រោះ​ដែល​ ជា​យាយ​ទំនងជា​ឱ្យ​ចៅស្រី​អាយុ​១៩​ឆ្នាំ​ កាន់​ចុង​មង​ម្ខាង​ហើយ​រូប​គាត់​ទាញ​រាយ​ចុង​មង​ទៅ​ម្ខាង​ហើយ​ទុក​ចៅស្រី​អាយុ​ ៨​ឆ្នាំ​នៅ​លេង​ក្បែរ​មាត់បឹង​ប្រហែលជា​ រអិល​ជើង​ធ្លាក់ទឹក​។​ ឃើញ​ដូច្នេះ​ចៅ​ ស្រី​អាយុ​១៩​ឆ្នាំ​បាន​លោត​ចុះ​ទៅ​ជួយ​ក៏​ លង់​ទាំង​២​នាក់​ គ្រានោះ​ជន​រង​គ្រោះ​ ដែល​ជា​យាយ​បាន​ចុះ​ទៅ​ជួយ​ម្នាក់​ទៀត​ ទើប​បណ្ដាល​ឱ្យ​លង់​ស្លាប់​ទាំង​៣​នាក់​តែ​ ម្ដង​។​

​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ សាកសព​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​ក្រុម​ គ្រួសារ​តាម​រក​ឃើញ​ខណៈ​បាត់​យូរ​មិន​ ឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​។​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ គ្រួសារ​ដឹក​បញ្ជូន​មក​រៀបចំ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ ៕​

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print