ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាមៗក្បែរកង់របស់ខ្លួនដោយសារករណីគ្រោះថ្នាក់ចរាចរណ៏លើកំណាត់ផ្លូវជាតិលេខ១ បន្ទាប់ពីត្រូវម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៥នៅត្រង់ចំណុចភូមិត្រ
បែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាងរៀង ។
សមត្ថកិច្ចនគបាលស្រុកស្វាយជ្រំបានអោយដឹង ថាស្ត្រីដែលស្លាប់មានឈ្មោះ សុខ សាខេង អាយុ៤៨ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិ-ឃុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ រីឯអ្នកបើកម៉ូតូមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានបើកគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង ។
យោងតាមសាក្សីបានអោយដឹងថាមុនពេលកើតហេតុមានស្ត្រីចំណាស់ម្នាក់បានជិះកង់ពីលិចមកកើតដោយយប់ងងឺត ខណៈនោះស្រាប់តែលឺសូរសំលេងម៉ូតូបើកបុកលាន់ប្រ៉ាវធ្វើអោយស្ត្រីខាងលើស្រែកអូយនិងហៅអ្នកភូមិជួយសង្គ្រោះ ។
ប្រភពបន្តថាក្រោយមករូបគាត់និងអ្នកភូមិបានចេញមកចោមរោមនិងរាយការណ៏មកសមត្ថកិច្ចនគបាលមូលដ្ឋានអន្តរាគមន៏ប៉ុន្តែយឹតពេលទៅហើយដោយមុខរបួសធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់បាត់ទៅមិនអាចសង្គ្រោះបានទេ ។
រីឯសាកសពត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ យឹម សុថាន