ប្រជាពលរដ្ឋ​ចំនួន​ជាង​50​នាក់​តំណាង​ឲ្យ​ពីរ​គ្រួសារ​លើកគ្នា​មក​តវ៉ា​ជាមួយ​ក្រុមហ៊ុន​អូ​តែ​ល​សុខា​

ចែករំលែក៖

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន​ជាង​50​នាក់​តំណាង​អោយ​ពីរ​គ្រួ​សារបាន​លើកគ្នា​មក​តវ៉ា​ជាមួយ​ក្រុមហ៊ុន​អូ​តែ​ល​សុខា​ និង​សាលាក្រុង​បាន​យក​គ្រឿងសំណង​មក​សាងសង់​របង​តែ​ត្រូវ​ម្ចាស់​ដី​ទាំង​ពីរ​គ្រួសារ​ធ្វើការ​ដុត​កង់​ឡាន​រារាំង​មិន​អោយ​សាងសង់​ហើយ​ខាង​ក្រុមហ៊ុន​បាន​ដក​សំភារៈ​ចេញ​ភ្លាមៗ​ទៅ​វិញ​ដែរ​ ដោយ​រង​ចាំ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​17​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​2015​ រង​ចាំ​ដោះស្រាយ​គ្នា​នៅ​តុលា​រួច​ចាំ​ខាង​ក្រុមហ៊ុន​មក​សាងសង់​វិញ​ ពីព្រោះ​មិន​ទាន់​ដោះស្រាយ​អោយ​ពួក​គាត់​រួច​ផង​ បែរជា​ខាង​ក្រុមហ៊ុន​អូ​តែ​ល​សុខា​មក​ធ្វើ​របង​បែប​នេះ​ទៅ​វិញ​ទើប​ពួក​គាត់​ធ្វើការ​តវ៉ា​បែប​នេះ​។​

image5

​ហេតុការណ៍​ផ្ញា​ក់​ផ្អើល​នោះ​បាន​កើតឡើង​កាលពី​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​16​ ខែ​វិ​ច្ឆ​ការ​ឆ្នាំ​2015​ នៅ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ទន្លេសាប​ចំណុច​ដី​ឡូ​មួយ​កន្លែង​ក្រុម​ទី​8​ភូមិ​ទី​1​ខណ្ឌ​ជ្រោយចង្វា​។​

​ក្រោយ​ពេល​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​គេ​ឃើញ​លោក​ ហ៊ុយ​ សា​រ៉ុ​ន​ លោក​អភិបាលរង​ខណ្ឌ​ជ្រោយចង្វា​ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​បាន​បញ្ឈប់​ការ​តវ៉ា​ដោយ​បាន​អះអាង​ថា​ដី​ចំនួន​ពី​គ្រួសារ​ខាង​បាន​កាន់កាប់​តាំងពី​ឆ្នា​1979​ មក​ម្ល៉េះ​ ថែម​ទាំង​លិខិត​កាន់កាប់​ស្របច្បាប់​ទៀត​ផង​ទើប​លោក​អភិបាលរង​គាត់​បានអោយ​ខាង​ក្រុមហ៊ុន​សុខា​បញ្ឈប់​ដ​សិន​ដោយ​រង​ចាំ​ឡើង​តុលាការ​នៅ​ថ្ងៃស្អែក​។​

​ម្ចាស់​ដី​ទី​1​មានឈ្មោះ​នាង​ សាឡី​ ភេទ​ស្រី​អាយុ​74​ឆ្នាំ​ មានមុខ​រប​នៅផ្ទះ​នៅ​ភូមិ​កើតហេតុ​ខាងលើ​ហើយ​មាន​ដី​ចំនួន​ 4051​ម៉ែត្រការ៉េ​និង​ម្ចាស់​ទី​2​មានឈ្មោះ​ នាង​លន​ ភេទ​ប្រុស​អាយុ​62​ឆ្នាំ​មានមុខ​រប​នៅផ្ទះ​មាន​ទីលំនៅ​កើតហេតុ​មាន​ដី​នួន​1900​ម៉ែត្រការ៉េ​ដោយ​ពួក​គាត់​ទាំង​ពីរ​គ្រួសារ​លក់​ទៅ​អោយ​ក្រុមហ៊ុន​អូ​តែ​ល​សុខា​ ក្នុង​តំលៃ​1​ម៉ែត្រ​កូរ៉េ​500​ដុលារ​ទើប​ពួក​គាត់​ព្រម​លក់​ តែ​ខាង​ក្រុមហ៊ុន​បាន​មក​ព្យាយាម​ច​ចា​ជាមួយ​ខាង​ម្ចាស់​ដី​អោយ​1​ម៉ែត្រការ៉េ​ 100​ដុល្លារ​ទើប​ពួក​គាត់​មិន​ព្រម​លក់​។​

​គួរ​បញ្ជាក់​ថា​ ទំនាស់​ដីធ្លី​ខាង​នេះ​កើតឡើង​តាំងពី​ឆ្នាំ​២០០០​ ពោល​គឺ​តាំងពី​សម័យ​លោក​ជា​ សុ​ផា​រ៉ា​ នៅ​ជា​អភិបាលក្រុង​មក​ម្ល៉េះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ​ ៕​

indeximage6(1)image7(1)image4

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print