ភ្នំពេញ៖ នៅវេលាម៉ោង០៣ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៥ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន២៤នាក់ពាក់ព័ន្ធនិងករណី ប្រើប្រាស់និងចែកចាយ គ្រឿងញៀននិងដកហូរថ្ងាំគ្រឿងញៀន៤៨កញ្ចប់តូចរួមនិងមានដាវសាំមរ៉ៃចំនួន៣ដើមយ៉ាងសកម្មនៅក្នុង៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ។
លេាកវរៈសេនីយ៏ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដើម្បីចូលរួមកាត់បន្ថយសកម្មភាពចែកចាយ ដែលជាបញ្ហាស្មុគ្រស្មាញ និងមានគ្រោះថ្នាក់ បំផុតនោះ លោកបានដឹកនាំកម្លាំងតាមបណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ទៀត ចំណែកមនុស្សទាំង២៤នាក់ ដោយដកហូតបានគ្រឿងញៀនចំនួន៤៨កូនថង់ និងសម្ភារៈសម្រាប់ជក់មួយចំនួនរួមនិងដាវសាំមរៃចំនួន៣ទៀតនេះគឺមានខណ្ឌចំនួន៤ដែលនៅក្នុងរាជធានីភ្នំពេញ ។
លោកបានបន្តអោយដឹងទៀតថា ប្រជាពលរដ្ឋមានភាពសប្បាយរីករាយ យ៉ាងខ្លាំង ដែលកន្លងមកនេះកម្លាំងរបស់លោក បានចុះទៅបង្ក្រាបត្រូវចំណុច នៅតំបន់បឹងឈូក លក្ខណៈទ្រុងទ្រាយធំជាលើកទី៣ ឃាត់ខ្លួនសុរបបានជាង១០០នាក់កន្លងមកនេះ ដូច្នេះប្រជាពលរដ្ឋបានលើកឡើងថា មានភាពស្ងប់ស្ងាត់មិនសូវ មានក្មេងៗពពាក់ពពួនគ្នាដូចមុនៗទៀតប៉ុន្មានឡើយ ។
បន្ទាប់ពីធ្វើការបង្ហាញមុខជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ ស រស្មី