មិត្តភ័ក្ត្រលង់ទឹកលោតទៅជួយទាំងខ្លួនមិនចេះហែលទឹកស្លាប់ទាំង២នាក់បាត់២ថ្ងៃទើបរកឃើញ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានលង់ទឹកស្លាប់ក្នុងចំណោម៣នាក់ បន្ទាប់ពីព្យាយាមជួយមិត្តភ័ក្ត្រទាំងខ្លួនឯងមិនចេះហែលទឹកត្រូវបានទឹកគួចហូរយកទៅបាត់ ។

IMG_8699

កាលពីរសៀលម៉ោង៣ និង១៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចស្ទឹងដូនកុក ភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ថ្ងៃទី១៦​ ទើបប្រទះឃើញ ។

បើតាមសំដីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទី១ឈ្មោះ ងួន សំណាង  ភេទប្រុស អាយុ១៥ឆ្នាំជាសិស្សវិទ្យាល័យជម្ពូវ័ន្តថ្នាក់ទី១០D2 ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះទី២មានឈ្មោះ ថាំង សុធា អាយុ១៦ឆ្នាំ ត្រូវជាមិត្តភ័ក្រ្តនិងគ្នារៀនថ្នាក់ជាមួយគ្នាស្នាក់នៅភូមិជាមួយគ្នា ។ ចំណែកយុវជនឈ្មោះ ពិន ជាយដែន អាយុ១៥ឆ្នាំបានលោតទឹកទៅជួយមិត្តភ័ក្ត្រដែរតែដោយសារចេះហែលទឹកតិចៗត្រូវបានគេជួយទាន់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញយុវជនមួយក្រុមមានគ្នា៧នាក់បានមកអង្គុយលេងលើកញ្ចុះបណ្ដែតទឹក ហើយជនរងគ្រោះម្នាក់បានលោតពីកញ្ចុះមួយទៅកញ្ចុះមួយទៀតតែចៃដន្យរអិលជើងធ្លាក់ចូលទឹកឃើញដូច្នេះជនរងគ្រោះ២នាក់ត្រូវជាមិត្តភ័ក្ត្របានលោតទៅជួយតែដោយសារមិនចេះហែលទឹកក៏ត្រូវបានទឹកហូរកួចយកទៅបាត់ ដោយឡែកជនរងគ្រោះម្នាក់ទៀតចេះហែលទឹកតិចៗទើបត្រូវបានគេជួយសង្គ្រោះទាន់ទើបរួចជីវិត ។

ក្រោយកើតហេតុភ្លាមៗមិត្តភ័ក្ត្រជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចនិងរាយការណ៍ទៅក្រុមគ្រួសារឲ្យដឹង ភ្លាមនោះដែរក៏មានការចេញទូកដើម្បីស្វែងរកសពជនរងគ្រោះទាំង២នាក់តែ នៅតែរកមិនទាន់ឃើញសោះរហូតមកដល់ព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយសមត្ថកិច្ចក៏ដូចជាក្រុមគ្រួសារនៅតែបន្តស្វែងរកជាបន្តទៀតនៅតែមិនឃើញ ។

ប្រភពដដែលបានបន្តថា​ លុះមកព្រឹកវេលាម៉ោង៧ព្រឹកថ្ងៃទី១៦​ ខែឆ្នាំដដែលក៏បានរកឃើញសពជនរងគ្រោះម្នាក់​ ឈ្មោះថាំង​ សុធា  ដែលអណ្ដែតទើជាប់និងសំរ៉ាស់   សាកសពដែលរកឃើញនៅ ចំងាយពីកញ្ចុះដែល ជនរងគ្រោះលង់ទឹកជាង១០០ម៉ែត្រ  ត្រូវបានក្រុមមុជទឹកប្រទះឃើញ ហើយស្រង់ឡើងគោក ហើយក្រុមគ្រួសារក៏បន្តរុុករកទៀតលុះមកដល់វេលាម៉ោង២រសៀលទើបរកឃើញម្នាក់ទៀតឈ្មោះងួន​ សំណង​ ដែលទើនៅម្តុំស្ពានក្រាំពង្រភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគលអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG_8700 IMG_8702

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print