បារាំង​បង្កើត​ការ​វាយប្រហារ​ទម្លាក់​គ្រាប់​កម្ទេច​ទីតាំង​ក្រុម​ IS​ សងសឹក​ដល់​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស

ចែករំលែក៖

​បារាំង​បាន​បើក​ការ​វាយប្រហារ​ជា​ទ្រង់​ ទ្រាយ​ធំ​ទៅ​លើ​ទីតាំង​របស់​ក្រុម​អ៊ិ៍​ស្លា​ម​ បង្កើត​រដ្ឋ​នៅ​ទីក្រុង​Raqqa​ ប្រទេស​ស៊ី​រី​។​ យន្ដហោះ​ចម្បាំង​បារាំង​បាន​ទម្លាក់​គ្រាប់បែក​ជាង​២០​គ្រាប់​ទៅ​លើ​ទីតាំង​របស់​ ក្រុម​ IS​ ជា​ការ​សងសឹក​ទៅ​លើស​កម្ម​ ភាព​វាយប្រហារ​ភេរវកម្ម​នៅ​ទី​ក្រុងប៉ារីស​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជាង​៣០០​នាក់​ ។​

12115462_493052097521196_1506258127670542917_n

​កម្លាំង​ទាហាន​បារាំង​បាន​បញ្ជូន​យន្ដ​ ហោះ​ចម្បាំង​១២​គ្រឿងក្នុង​នោះ​មាន​១០​គ្រឿង​ចេញ​មក​ពី​ប្រទេស​ហ្ស៊​ក​ដង​ ទៅ​ វាយប្រហារ​ទៅ​លើ​គោលដៅ​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​។​ យន្ដហោះ​ទាំងនោះ​បាន​ ទម្លាក់​គ្រាប់បែក​យ៉ាងតិច​២០​គ្រាប់​ទៅ​លើ​ទីតាំង​របស់​ក្រុម​ IS​ ។​

​ការ​វាយប្រហារ​ខាងលើ​កើតឡើង​ ក្រោយ​ពេល​ទី​ក្រុងប៉ារីស​រង​ការ​វាយ​ ប្រហារ​ភេរវកម្ម​សម្លាប់​មនុស្ស​យ៉ាង​ តិច​១២៩​នាក់​និង​រង​របួស​រាប់រយ​នាក់​ ។​ ការ​វាយប្រហារ​ខាងលើ​ជា​ការ​វាយ​ ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ មិន​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ​ ។​

​ប៉ូលិស​បារាំង​ប្រកាស​បង្ហាញ​អត្ដ​ សញ្ញាណ​ជនសង្ស័យ​ថ្មី​មួយទៀត​ដែល​នៅ​ មានជីវិត​និង​កំពុង​រត់គេច​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ការ​វាយប្រហារ​ភេរវកម្ម​កណ្ដាល​ទី​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ ស្លាប់​១៣២​នាក់​ នេះ​បើ​យោង​តាម​ការ​ ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC​ ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ ខែវិច្ឆិកា​។​

​បុរស​ដែល​ជា​ជនសង្ស័យ​នោះ​មាន​ ឈ្មោះ​ថា​ Salah​ Abdeslam​ អាយុ​ ២៦​ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​បញ្ជាក់​ថា​ ជា​ បុគ្គល​ដែល​មាន​គ្រោះថ្នាក់​ដូច្នេះ​សូម​ ពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ ហើយ​បើសិនជា​ឃើញ​សូម​រាយការណ៍​ ជា​បន្ទាន់​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print