ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​នៅ​តាម​បណ្តា​ខេត្ត​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ នៅ​ថ្ងៃ​ ៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ដែល​ដឹកនាំ​ដោយ​ លោក​James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​នាំ​យក​នូវ​សម្ភារ​សិក្សា​ទៅ​ចែក​ជួន​ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​រស្មី​សាមគ្គី​ស្ថិត​ក្នុងស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​។​

P1

​លោក​ James​ Ma​នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​មាន​ប្រសាសន៍​ថា​ “​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ការងារ​សង្គម​ដើម្បី​ផ្តល់​នូវ​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​ដល់​កុមារ​ក្រីក្រ​និង​កុមារ​កំព្រា​ក្នុង​វិស័យ​អប់រំ​នៅ​តាម​បណ្តា​ខេត្ត​តាំងពី​ដើមឆ្នាំ​ ២០១៤​។​ ថ្ងៃនេះ​យើង​បាន​នាំ​យក​នូវ​កាបូបស្ពាយ​សៀវភៅសរសេរ​ និង​ប៊ិ​ច​ ដើម្បី​ចែក​ជូន​ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិ​ស្សា​ រស្មី​សាមគ្គី​។​កុមារ​កម្ពុជា​ គឺជា​អនាគត​នៃ​ប្រទេស​កម្ពុជា​។​ជាមួយ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ក្នុង​វិស័យ​ការ​អប់រំ​ វា​នឹង​ជួយ​ប្រទេស​ដើម្បី​អភិវឌ្ឍ​និង​មានការ​រីក​ចំរើន​លឿន​នៅ​ថ្ងៃ​អនាគត​។​តាម​រយៈ​ការ​ចូលរួម​ចំណែក​របស់​យើង​យើង​សង្ឃឹមថា​កុមារ​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ដើម្បី​ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជាង​មុន​សម្រាប់​អនាគត​ល្អ​ប្រសើរ​របស់​ខ្លួន​ និង​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​”​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ “​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ទៅ​ដល់​សាលារៀន​ជាង​ ៩០​សាលារៀន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​៩​។​ កុមារ​កម្ពុជា​ជាង​ ៦០.០០០​នាក់​ នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ ដែល​បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​”​។​

​គណៈកម្មការ​ទ្រទ្រង់​សាលា​មួយ​រូប​ដែល​បាន​ចូលរួម​ក្នុង​កម្ម​វិធីចែក​សម្ភារ​សិក្សា​នេះ​បាន​មាន​ប្រសាសន៍​ថា​ “​យើង​សប្បាយ​រីករាយ​ណាស់​ដែល​ឃើញ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​លម​ក​ទី​នេះ​ដើម្បី​ជួយ​កុមារ​របស់​យើង​។​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​មក​ទស្សនកិច្ច​ និង​បាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ចាំបាច់​មួយ​ចំនួន​ដល់​កុមារ​នៅ​ទី​នេះ​ជា​ច្រើន​លើក​មក​ហើយ​។​ តាម​រយៈ​ការ​គាំទ្រ​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​យើង​ជឿជាក់​ថា​វា​នឹង​ជួយ​ឲ្យ​កុមារ​បន្ត​ការ​សិក្សា​បាន​ចប់​ចុង​ចប់​ដើម​ ក្លាយទៅជា​ឯករាជ្យ​លើ​ខ្លួនឯង​និង​មាន​ភាព​គ្រប់គ្រាន់​ហើយ​បន្ត​វិជ្ជាជីវៈ​ដែល​ពួក​គេ​ចង់បាន​។​យើង​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ចំពោះ​សណ្តាន​ចិត្តល្អ​របស់​ពួក​គេ​ដែល​បាន​ជួយ​គាំទ្រ​កុមារ​របស់​យើង​”​។​

​លោក​ហែម​នៅ​នាយក​សាលា​បឋម​សិក្សា​រស្មី​សាមគ្គី​ បាន​មាន​ប្រសាសន៍​ថា​ “​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដែល​បាន​មក​ទស្សនៈកិច្ច​និង​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ជា​ច្រើន​ដល់​សាលា​ និង​កុមារ​របស់​យើង​ សម្ភារ​សិក្សា​ទាំងនោះ​មាន​ដូច​ជា​ កាបូប​ដាក់​សៀវភៅ​ សៀវភៅសរសេរ​ ប៊ិ​ច​សរសេរ​ កូន​កា​តាប​ដាក់​ខ្មៅ​ដៃ​ប៊ិ​ច​ សៀវភៅ​រឿង​ សៀវភៅ​សម្រាប់​ប័​ណ្ណា​ល័យ​ សម្ភារ​កីឡា​ និង​ក្តារខៀន​ជាដើម​។​

បន្ថែម​ពីលើ​នេះ​ទៀត​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ចូលរួម​ចំណែក​ជាមួយ​សហគមន៍​ដើម្បី​កសាង​សាលារៀន​មួយ​ខ្នង​សម្រាប់​សិស្សានុសិស្ស​របស់​យើង​។​ សិស្សានុសិស្ស​មួយ​ចំនួន​មិន​អាច​ចូល​រៀន​បាន​ទៀងទាត់​ ដោយសារ​តែ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​គ្រួសារ​ ហើយ​សិស្ស​មួយ​ចំនួន​ទៀត​បាន​បោះបង់​ការ​សិក្សា​ ដោយសារ​ពួក​គេ​ខ្វះ​នូវ​សម្ភារ​សិក្សា​។​ ដោយសារ​មានការ​ឧបត្ថម្ភ​សម្ភារ​សិក្សា​ពី​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ ចំនួន​សិស្សានុសិស្ស​ចូល​រៀន​មានការ​កើនឡើង​។​ យើង​សូម​អរគុណ​ដល់​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​ជួយ​ដល់​សាលារៀន​របស់​យើង​”៕​

P2

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print